ពលរដ្ឋ​ជិត​១០០​នាក់​តវ៉ា​មុខ​តុលាការ​ខេត្ត​សៀមរាប​ទាមទារ​ឲ្យ​ដោះ​លែង​ចៅ​សង្កាត់​អំពិល

ដោយ ហង្ស សាវយុត
2015.12.31
សាលា​ដំបូង​ខេត្ត​សៀមរាប ៦២០ ៣០-ធ្នូ-២០១៥៖ សាលា​ដំបូង​ខេត្ត​សៀមរាប។
RFA/Hang Savyouth

ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ១០០​នាក់ រស់នៅ​ក្នុង​ភូមិ​ចំនួន​៩ នៃ​សង្កាត់​អំពិល ក្រុង​សៀមរាប បាន​លើក​គ្នា​ទៅ​មុខ​តុលាការ​ខេត្ត​សៀមរាប កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​ធ្នូ ហើយ​ស្រែក​ទាមទារ​ឲ្យ​ដោះ​លែង​ចៅ​សង្កាត់​អំពិល មក​ពី​គណបក្ស សម រង្ស៊ី ដែល​កំពុង​តែ​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ។

ក្រុម​អ្នក​ភូមិ​ទាំង​នោះ ស្ដីបន្ទោស​តុលាការ​ដែល​សម្រេច​ឃុំ​ខ្លួន​ចៅ​សង្កាត់​អំពិល នោះ គឺ​ធ្វើ​តាម​បញ្ជា​របស់​អាជ្ញាធរ​អប្សរា ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ៖ «តុលាការ​ឃុំ​ខ្លួន​គាត់​ហ្នឹង គឺ​ជា​រឿង​អយុត្តិធម៌ វា​មិន​មែន​ដូចជា​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​អប្សរា​នោះ​ទេ»

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ កន្លង​ទៅ បុរស​ឈ្មោះ ហ៊ាង សារី អាយុ​ជាង ៦០​ឆ្នាំ គឺ​ជា​ចៅ​សង្កាត់​អំពិល ក្រុង​សៀមរាប មក​ពី​គណបក្ស សម រង្ស៊ី ត្រូវ​តុលាការ​ខេត្ត​សៀមរាប ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ ដោយសារ​តែ​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ដីធ្លី​ខ្លះ ធ្វើ​ឲ្យ​អាជ្ញាធរ​អប្សរា​ដែល​គ្រប់គ្រង​តំបន់​ភាគ​ច្រើន​ទីនោះ បាន​ប្ដឹង​ចោទ​ប្រកាន់​ពី​បទ​ចេញ និង​ក្លែង​ឯកសារ​ខុស​ពី​ដែន​សមត្ថកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។