លោក នួន សាមិន ប្រធានប៉ូលិសខេត្តកំពង់ចាម មានប្រសាសន៍ថា ក្នុងចំណោមអ្នកស្លាប់នោះ ម្នាក់ជាកុមារអាយុ ៥ឆ្នាំ នៅស្រុកកងមាស ដែលកំពុងឡើងជណ្តើរនៅខាងក្រៅផ្ទះ។
ស្លាប់ស្ត្រីអាយុ៣៨ឆ្នាំកំពុងងូតទឹកទន្លេ បុរសម្នាក់ស្លាប់នៅក្នុងវាលស្រែក្នុងស្រុកជើងព្រៃ បុរសម្នាក់ទៀតស្លាប់កំពុងនេសាទនៅក្នុងបឹងនាស្រុកព្រៃឈរ។
រីឯអ្នកស្លាប់ទី៥ជាយុវនារី អាយុ១៦ឆ្នាំដែលកំពុងឃ្វាលគោក្របីនៅម្តុំក្បែរខេត្តព្រៃវែង៕
