ពលរដ្ឋ​ម្នាក់​នៅ​កំពង់ឆ្នាំង​ត្រូវ​អ្នក​យាម​ឡូត៍​នេសាទ​បាញ់​ឲ្យ​ស្លាប់

2009-11-07

ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​ដែល​ជា​អ្នក​យាម​ការពារ​ឡូត៍​នេសាទ​លេខ​១០​ក្នុង​ឃុំ​ដារ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង បាញ់​ឲ្យ​រង​របួស​ជា​ទម្ងន់​និង​ទទួល​មរណភាព​នៅ​ឯ​មន្ទីរពេទ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា។

មេ​ឃុំ​ដារ លោក ជីម ចុន មាន​ប្រសាសន៍​ថា ជន​រងគ្រោះ​ឈ្មោះ សាំង ធី អាយុ​២៩​ឆ្នាំ មាន​ភរិយា​និង​កូន​តូចៗ​ចំនួន​៣​នាក់​ក្នុង​បន្ទុក ត្រូវ​ខ្មាន់​កាំភ្លើង​ដែល​ជា​អ្នក​យាម​ការពារ​ឡូត៍​នេសាទ​លេខ​១០​ចំនួន​២​នាក់ រួម​នឹង​កូន​ប្រុស​ម្ចាស់​ឡូត៍​ឈ្មោះ ស្រ៊ី រួម​ដំណើរ​ផង បាន​ជិះ​ទូក​ល្បាត ហើយ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​បង់​សំណាញ់​ក្នុង​ឡូត៍​នេសាទ​របស់​ខ្លួន​ក៏​បាញ់​ប្រហារ​តែម្តង។

លោក ជីម ចុន បាន​បញ្ជាក់​ថា ៖ «...ទៅ​ទូក​៣ ទៅ​ចំ​កន្លែង​ឡូត៍​គេ​ហ្នឹង មិន​ដឹង​ម៉េច​ស្រាប់​តែ​បាញ់​បណ្ដោយ​ទៅ! កម្មករ​គេ​ហ្នឹង គ្នា​៣​នាក់ កូន​ម្ចាស់​ឡូត៍​ម្នាក់​ហើយ​កម្មករ​២​នាក់។ របួស​ចំ​កំភួន​ជើង​ហើយ​និ​ងភ្លៅ។ វា​បាញ់​ពី​ម៉ោង​៨​កន្លះ រហូត​ដល់​ម៉ោង​១២​បាន​ស្លាប់ យក​ទៅ​ស្លាប់​ឯ​ពេទ្យ​ខេត្ត​ឯណោះ»

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ជិម ប៊ុនធឿន មាន​ប្រសាសន៍​ថា ជន​ល្មើស​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ខេត្ត​រួច​ហើយ។

ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ពេញ វិបុល មាន​ប្រសាសន៍​ថា ជន​ល្មើស​ត្រូវ​បាន​បញ្ជូន​មក​ដល់​នៅ​ព្រឹក​ថ្ងៃ​៧ វិច្ឆិកា។ ការ​ស្រាវជ្រាវ​ចំពោះ​ជន​ពាក់ព័ន្ធ​កំពុង​ដំណើរការ៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






Please type the characters you see in the image.



មើល​មតិ​ទាំង​អស់.

ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ចោរ​ប្លន់​ប្រដាប់​អាវុធ​កម្រើក​ឡើង​នៅ​ខេត្ត​កំពង់ចាម

អំពើ​ហិង្សា​២​ករណី​កើត​ឡើង​នៅ​ខែត្រ​រតនគិរី

អ្នក​កាសែត​ប្ដឹង​ចោទ​មន្រ្តី​យោធា​នៅ​ក្រចេះ​ថា​ប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត

យោធា​៤​នាក់​នៅ​កំពត​រង​ការ​ចោទ​ថា​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់

សង្គម​ស៊ីវិល​រិៈគន់​អាជ្ញាធរ​កំពង់ចាម​មិន​បង្រាប​ក្មេង​ទំនើង

តុលាការ​ភ្នំពេញ​កាត់​ទោស​បុរស​អាមេរិកកាំង​ម្នាក់​ឲ្យ​ជាប់​គុក​៣​ឆ្នាំ

កប៉ាល់​បំពាក់​ទង់​ជាតិ​កម្ពុជា​មួយ​គ្រឿង​ត្រូវ​ចោរ​សមុទ្ទ​ប្លន់

ស្លាប់​១​របួស​២​នាក់​ក្នុង​ការ​បង្រ្កាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ស្ទឹងត្រែង

តុលាការ​កំពូល​ប្រកាស​ឲ្យ​ស្រាវជ្រាវ​សំណុំ​រឿង​សេដ្ឋី​រុស្ស៊ី​ឡើង​វិញ

ប៉ូលិស​នៅ​បាត់ដំបង​ប្រើ​ហិង្សា​លើ​ក្មេង​ម្នាក់​ក្នុង​រឿង​ជម្លោះ​បន្តិចបន្តួច