ពាក់​កណ្ដាល​ឆ្នាំ​២០០៨ បន​ល្បែង​ណាហ្កា​ចំណេញ​ជាង​២៥​លាន​ដុល្លារ

បនល្បែង​ស៊ីសង​កប៉ាល់​បណ្តែត​ទឹក កាស៊ីណូ ណាហ្កា បាន​ប្រកាស​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ល្បែង​ស៊ីសង​នេះ បាន​ចំណេញ ២៥​លាន​ដុល្លារ​កន្លះ រាប់​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​២០០៨​នេះ។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន អា.អេហ្វ.ប៉េ ក្រុមហ៊ុន​នេះ​អះអាង​ថា គេ​រក​ចំណេញ​បាន​ច្រើន​ដូច្នេះ ដោយសារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​និង​សេដ្ឋកិច្ច​លូតលាស់។

រាជរដ្ឋាភិបាល​បាន​ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ណាហ្កា បើក​កាស៊ីណូ កាលពី​ឆ្នាំ​១៩៩៤៕