គ.ជ.ប.​បដិសេធ​គណបក្ស​សង្គម​ខ្មែរ​និយម

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប.) បាន​បដិសេធ​មិន​ទាន់​ទទួលស្គាល់​គណបក្ស​សង្គម​ខ្មែរ​និយម ដែល​បាន​ចុះបញ្ជី​ចូលរួម​ការបោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០០៨​នោះ ឡើយ ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ថ្លែង​ថា គណបក្ស​នោះ​មិន​បាន​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ​ក្នុង​ការចុះ​បញ្ជី​នោះ​ទេ ។

តំណាង​គណបក្ស​សង្គម​ខ្មែរ​និយម លោក ទិដ្ឋា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គណបក្ស​កំពុងតែ​តវ៉ា​ទៅកាន់​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​ហើយ ៕