ក្នុងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋខ្មែររៀបចំគ្រឿងរណ្ដាប់នានាដើម្បីទទួលទេវតាឆ្នាំថ្មីដើម្បីបន់ស្រន់សុំសេចក្ដីសុខចម្រើន។ គ្រឿងរណ្ដាប់ទាំងនោះ ត្រូវបានធ្វើស្រដៀងៗគ្នា ដោយមានបាយសី ផ្កាភ្ញី ផ្លែឈើ ធូប ទៀនជាដើម។
គ្រាន់តែនាឡិកាចង្អុលចំម៉ោង ២ និង ០២នាទីរសៀល នៅថ្ងៃទី១៤ ខែមេសា ប្រជាពលរដ្ឋខ្មែរនាំគ្នាអុជទៀន ធូប បួងសួងសុំសុខទទួលទេវតាឆ្នាំថ្មី។ ដំណាល់គ្នានេះដែរ នៅវត្តអារាមសូរស័ព្ទសំឡេងធម៌ក៏បានបន្លឺឡើង។ ចំពោះគ្រឿងរណ្ដាប់ទទួលទេវតានេះ ពលរដ្ឋរៀបចំទៅតាមលទ្ធភាព និងជីវភាពដែលអាចធ្វើទៅបាន៖ «សំឡេងសូត្រធម៌»។
ប្រជាពលរដ្ឋរាជធានីភ្នំពេញ មួយរូប គឺលោកស្រី សួស ស្រង៉ែ ប្រាប់ថា លោកស្រីរៀបចំគ្រឿងរណ្ដាប់រួមមាន ធូប ទៀន ម្លូ ស្លា បារី និងផ្លែឈើជាដើម។ លោកស្រី សួស ស្រង៉ែ ប្រាប់ថា លោកស្រីបួងសួងសុំសុខក្នុងគ្រួសារ រកស៊ីមានបាន ជាពិសេសសុំឲ្យអ្នកនយោបាយនៅតែបន្តមានភាពល្អូកល្អិននឹងគ្នា៖ «»។
បុត្រីទីបីរបស់កបិលមហាព្រហ្ម ទេពធីតាព្រះនាម រាគ្យសៈទេវី ព្រះនាងសោយលោហិតជាភក្សហារ និងថែរក្សាចក្រវាលសម្រាប់ឆ្នាំថ្មីនេះ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមែ សប្ដស័ក ព.ស២៥៥៩ នេះ ត្រូវនឹងថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០១៥។
ដូចគ្នានេះដែរ ប្រជាពលរដ្ឋមួយរូបទៀត លោក ថុន ជួនពិសិដ្ឋ ឲ្យដឹងថា ក្រៅពីគ្រឿងរណ្ដាប់នានា លោកមានរៀបចំឲ្យមានផ្លែឈើពណ៌ក្រហម ដែលតំណាងឲ្យលោហិត។ ក្រៅពីនេះ លោក ថុន ជួនពិសិដ្ឋ ប៉ងប្រាថ្នាសុំសេចក្ដីសុខពីទេវតាឆ្នាំថ្មី៖ «»។
ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ នៅទីកន្លែងមួយចំនួនប្រជាពលរដ្ឋជួបជុំនាំគ្នាលេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្ត៖ «សំឡេងតន្ត្រី»។
ព្រះវជិរមេធា លឿង ហាមុតី ព្រះរាជាគណៈថ្នាក់ចតុ អ្នកវត្តប្រតិបត្តិការងារថ្វាយសម្ដេចព្រះសង្ឃរាជ ប៊ូ គ្រី មានសង្ឃដីកាថា ការរៀបចំគ្រឿងរណ្ដាប់ទទួលទេវតាពលរដ្ឋរៀបចំមិនដូចគ្នាទេ ពោលគេរៀបចំទៅតាមលទ្ធភាពរៀងៗខ្លួន។ ព្រះតេជព្រះគុណបន្តថា ថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីនេះ តាមទំនៀមទម្លាប់ ប្រជាពលរដ្ឋខ្មែរតែងតែរៀបរណ្ដាប់ទទួលទេវតា យកចង្ហាន់ទៅវត្តអារាម និងសុំពរសុំជ័យពីឪពុកម្ដាយដែលជាព្រះរស់៖ «»។
ព្រះវជិរមេធា លឿង ហាមុតី មានថេរដីកាថា ពិធីចូលឆ្នាំថ្មី ការរៀបចំគ្រឿងរណ្ដាប់សំខាន់ដែលពលរដ្ឋតែងធ្វើដូចៗគ្នានោះ ក្រៅពីរៀបបាយសី ទៀន ធូប គេតែងរៀបចំតង្វាយផ្កាភ្ញីដែលមាផ្កាម្លិះ ឬផ្កាឈូក ជាដើម។ ចូលឆ្នាំខ្មែរមានរយៈពេល ៣ថ្ងៃ ថ្ងៃ១៤ មេសា ជាថ្ងៃចូលឆ្នាំសប្ដស័ក ឬហៅថា ជាថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃ វារៈវ័នបត និងថ្ងៃទី៣ ជាថ្ងៃ វារៈឡើងស័ក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
