មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមនឹងពង្រីកការសម្របសម្រួលសម្រាប់ជនរងគ្រោះនៃរបបខ្មែរក្រហមដែលមានការចាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំតាំងខ្លួនជាភាគីដើមបណ្តឹងរដ្ឋប្បវេណីនៅអង្គបុរេជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលដែលចុះផ្សាយថ្ងៃទី១៥ ខែមិថុនា បានបញ្ជាក់ថា ឥឡូវនេះប្រជាពលរដ្ឋអាចស្នើសុំខ្លួនជាតំណាងជនរងគ្រោះដែលជាក្រុមកុមារកំព្រា ក្រុមអ្នកមេម៉ាយនិងពោះម៉ាយ ហើយនិងក្រុមអ្នកជាប់ឃុំឃាំង។ មជ្ឈមណ្ឌលកំពុងតែធ្វើការពិចារណាទៅលើលទ្ធភាពក្នុងការឈរឈ្មោះជាតំណាងឲ្យក្រុមកុមារដែលជាទាហានផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរ មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមបានបង្ហាញនូវជំនឿជឿជាក់ថា ដំណើរការរៀបចំជាក្រុមភាគីដើមបណ្តឹងនេះនឹងមានភាពល្អប្រសើរបំផុតនៅពេលដែលវាជាការផ្តើមគំនិតចេញពីជនរងគ្រោះផ្ទាល់ ហើយសកម្មភាពក្រុមបែបនេះនឹងបង្កើនអំណាចនិងតំណាងរបស់ជនរងគ្រោះនៅចំពោះមុខតុលាការនៃសាលាក្តីខ្មែរក្រហម៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំល្ខោននិយាយស្ដីពីរបបខ្មែរក្រហម
សាលាក្ដីគ្រោងបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់អតីតមេខ្មែរក្រហម៣រូប
ជនរងគ្រោះក្នុងរបបខ្មែរក្រហមបង្កើតសមាគមដើម្បីទាមទារយុត្តិធម៌
សហព្រះរាជអាជ្ញាអន្តរជាតិថ្មីស្បថចូលកាន់តំណែង
សង្គមស៊ីវិលទទូចសុំឲ្យតុលាការខ្មែរក្រហមគិតគូរពីសិទ្ធិជនរងគ្រោះ
សាលាក្តីខ្មែរក្រហមគ្រោងកោះប្រជុំពេញអង្គលើកទី៧នៅថ្ងៃ២ កុម្ភៈ
សាលាក្តីជូនដំណឹងជាថ្មីពីកាលបរិច្ឆេទដាក់ពាក្យបណ្តឹងក្នុងសំណុំរឿង០០២
តុលាការកាត់ទោសខ្មែរក្រហមមិនគិតគូរពីការបំផ្លាញទ្រព្យសម្បត្តិវប្បធម៌ចាម
ជនរងគ្រោះប្រជុំគ្នាជាមួយសហមេធាវីដាក់ពាក្យបណ្ដឹងក្នុងសំណុំរឿង០០២
សាលាក្តីខ្មែរក្រហមបញ្ចប់ការស៊ើបសួរក្នុងសំណុំរឿង០០២
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.