សវនាការ​សំណុំ​រឿង​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​ខេត្ត​ព្រះវិហារ​បញ្ចប់ ប៉ុន្តែ​សាលក្រម​មិន​ចេញ​នៅ​ឡើយ

2008-09-04

តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​អង្គារ បាន​បញ្ចប់​សវនាការ​លើ​សំណុំ​រឿង​កាប់​ព្រៃ​ទន្ទ្រាន​ព្រៃ​រដ្ឋ នៅឯ​ខេត្ត​ព្រះវិហារ​នោះ​ហើយ។

ក៏ប៉ុន្តែ ក្រុម​ចៅក្រម​ជំនុំ​ជម្រះ មិន​ទាន់​សម្រេច​សាលក្រម​ផ្លូវការ​យ៉ាង​ណា ចំពោះ​ពលរដ្ឋ​ដែល​រង​ការ​ចោទ​ប្រកាន់​នោះ នៅ​ឡើយ​ទេ។

ការកាត់​សេចក្តី​ករណី​ថា បាន​កាប់​បំផ្លាញ​ព្រៃឈើ នៅឯ​ខេត្ត​ព្រះវិហារ កាលពី​ឆ្នាំ​២០០៧ កន្លង​ទៅ ដែល​ធ្វើ​ឡើង​រយៈពេល​១​ថ្ងៃ​កន្លះ ហើយ​បញ្ចប់​ទៅ​កាលពី​ព្រឹក​ម្សិលមិញ គឺ​មាន​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ លោក កែ សាខន និង​ចៅក្រម​ប្រឹក្សា​ចំនួន​ពីរ​រូប​ទៀត​គឺ​លោក ញាន សារិន និង លោក សិន វិសាល។ ចំណែក​ឯ​ព្រះរាជអាជ្ញា​រង​គឺ​លោក ហ៊ីង ប៊ុនជា។

នៅក្នុង​ចំណោម​ជន​ជាប់​ចោទ​ចំនួន​១៥​នាក់ គេ​ឃើញ​មាន​ជន​ជាប់​ចោទ​ចំនួន​៨​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​នាំខ្លួន​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស ឲ្យ​មក​ឆ្លើយ​នៅក្នុង​សវនាការ ក្នុង​នោះ​រួម​មាន អតីត​អភិបាល​រង​ខេត្ត​ព្រះវិហារ​មួយ​រូប គឺ​លោក មាស សារឿន ដែល​លោក​ក៏​រង​ការ​ចោទ​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ការកាប់​ទន្ទ្រាន​ព្រៃ​រដ្ឋ​និង​ប្រើ​អាវុធ​ខុស​ច្បាប់។

ចំណែកឯ​មេភូមិ​មួយ​រូប​ទៀត គឺ​លោក ស ម៉ាប់ ក៏​រង​ការចោទ​ពី​បទ​កាប់​ទន្ទ្រាន​ព្រៃ ដោយ​ខុស​ច្បាប់​នោះ​ដែរ។

ជាមួយ​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ដែល​រង​ការបាញ់​បាក់​ភ្លៅ​នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​កន្លង​ទៅ​និង​បុរស​ម្នាក់​ទៀត ដែល​អះអាង​ថា ផ្ទះ​របស់​គាត់ បាន​ត្រូវ​ដុត​បំផ្លាញ ហើយ​ភរិយា​របស់​គាត់​រង​ការបាញ់​សម្លាប់​នា​គ្រា​នោះ ក៏​រង​ការចោទ​ពី​ការ​កាប់​ទន្ទ្រាន​ព្រៃ​ខុស​ច្បាប់​នោះ​ផង​ដែរ។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ គឺ​លោក អំ សំអាត ដែល​តាមដាន​សវនាការ​នេះ បាន​ថ្លែង​ថា ក្នុង​សំណុំ​រឿង​នេះ តុលាការ​គួរ​តែ​ធ្វើការ​ចោទ​លើ​ករណី​បាញ់​ប្រហារ​មនុស្ស​ក្នុង​ការបង្ក្រាប​នៅឯ​ខេត្ត​ព្រះវិហារ​នោះ ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​២​នាក់ និង​រង​របួស​មួយ​ចំនួន​ទៀត នោះ​ផង៕

អត្ថបទ​ដែល​ទាក់ទង

អាជ្ញាធរ​ខែត្រ​រតនគិរី​ចុះ​បង្ក្រាប​ទីតាំង​រកស៊ី​ឈើ​ប្រណីត

សកម្មភាព​កាប់​ឈើ​ប្រណីត​ក្នុង​ខែត្រ​ស្ទឹងត្រែង​នៅតែ​បន្ត

យុទ្ធនាការ​ហែ​ក្បួន​ប្រឆាំង​ការកាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ខែត្រ​រតនគិរី

ព្រៃ​ឈើ​នៅ​ឧទ្យាន​ជាតិ​វីរជ័យ​ក្នុង​ខែត្រ​រតនគិរី​រង​ការកាប់​ធ្វើ​អាជីវកម្ម

មេ​ព្រៃ​កាប់​រំលំ​ដើម​ម៉ៃសាក់​នៅ​ស្រុក​បន្ទាយ​មាស ខេត្ត​កំពត

នៅ​រតនគិរី អ្នកភូមិ​រាយការណ៍​ថា ព្រៃ​ឈើ​អភិរក្ស​កំពុង​រង​ការកាប់​បំផ្លាញ

ព្រៃឈើ​សហគមន៍​នៅ​ឃុំ​ត្រពាំងជោរ ខេត្ត​កំពង់ស្ពឺ រង​ការកាប់​បំផ្លាញ​និង​ទន្រ្ទាន​យក​ដី

នៅ​សៀមរាប ជន​ល្មើស​ឆ្លៀត​ឱកាស​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ឱកាស​ភ្ជុំ​បិណ្ឌ

ជម្រក​សត្វ​និង​ព្រៃ​អភិរក្ស​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កំពុង​រក​ការ​កាប់​ទន្ទ្រាន

មនុស្ស​ជាង​៤០០​នាក់​នៅ​រតនគិរី​ទាមទារ​ឲ្យ​ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន