លោក មុត ចន្ថា អ្នកនាំពាក្យគណបក្សនេះ ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា សេចក្តីសម្រេចនោះ គឺធ្វើឡើងដោយគណបក្សទាំងមូល។
លោក មុត ចន្ថា កាលពីដំបូង បានបដិសេធមិនទទួលស្គាល់លទ្ធផលនោះទេ ព្រោះលោកថា ការបោះឆ្នោតនោះ មិនសេរី មិនយុត្តិធម៌។
លោក ធន សារាយ ពីអង្គការសង្គមស៊ីវិល អាដហុក ប្រាប់កាសែតថា ការបោះឆ្នោតនិងការចងសម្ព័ន្ធភាពរវាងបក្សប្រឆាំងនិងបក្សប្រឆាំង ធ្វើឲ្យពលរដ្ឋមានការមន្ទិលសង្ស័យរហូត នឹងគណបក្ស នរោត្តម រណឫទ្ធិ ដោយហេតុថា សម្តេចក្រុមព្រះ ព្រះអង្គមានទម្លាប់បោះបង់ចោលដៃគូរបស់ព្រះអង្គ ដើម្បីទទួលបានផលប្រយោជន៍ខ្លះៗ ពីលោក ហ៊ុន សែន៕
