គេនៅពុំទាន់ដឹងអំពីហេតុផលនៃការដកហូតសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរបស់លោក នរាណាឫទ្ធ អានន្ទដាយ៉ាត នោះទេ ក៏ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍របស់គណបក្ស នរោត្តម រណឫទ្ធិ កាលពីម្សិលមិញបានចោទសួរគ.ជ.ប. ថា ប្រសិនបើឈ្មោះលោក អានន្ទដាយ៉ាត ត្រូវបានលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតមែននោះ ហេតុអ្វីបានជាចៅសង្កាត់ទួលទំពូងទី២ បានចេញលិខិតបញ្ជាក់កាលពីថ្ងៃ១០ ខែមេសា កន្លងមកនេះ ជូនលោក នរាណាឫទ្ធិ អានន្ទដាយ៉ាត ថា លោកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតចុងក្រោយ ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៤ នេះ?
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងសុំប្រតិកម្មពីមន្ត្រី គ.ជ.ប. និងមន្ត្រីនៃក្រុមប្រឹក្សាសង្កាត់ទួលទំពូងទី២ បាននៅឡើយទេ ៕
