មន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍នៅថ្ងៃសៅរ៍ ៥ កក្កដានេះថា ការជួញដូរស្ត្រីនិងកុមារក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០០៨នេះ មានការថយចុះបើប្រៀបធៀបទៅនឹងចំនួនករណី ដែលកើតមានក្នុងរយៈពេលដូចគ្នា នាឆ្នាំ២០០៧ ។
លោក ប៊ិត គឹមហុង ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា ការធ្លាក់ចុះនេះគឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមនគរបាលនិងមន្ត្រីដែលពាក់ព័ន្ធក្នុងការបង្ក្រាបនិងការអនុវត្តច្បាប់ ។
លោក ប៊ិត គឹមហុង មានប្រសាសន៍ថា ៖ «ថយចុះ គឺទីមួយ ដោយសារការខិតខំប្រឹងប្រែងរបស់យើងក្នុងការទប់ស្កាត់ ហើយទីពីរគឺដោយសារកិច្ចប្រតិបត្តិការរបស់យើងធ្វើសកម្មភាពខ្លាំង ទីបី ដោយសារការផ្ដន្ទាទោសបានអនុវត្តត្រឹមត្រូវតាមច្បាប់ ។ ខ្ញុំសង្ឃឹមថា នឹងថយចុះទៀតដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិចង្អុលដឹកនាំដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់» ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដែលបំពេញការងារទាក់ទងនឹងការទប់ស្កាត់ការជួញដូរស្ត្រីនិងកុមារ បានទទួលស្គាល់ថា ថ្មីៗនេះ មានការបង្រ្កាបនិងកាត់ទោសករណីជាច្រើន ដែលទាក់ទងនឹងការជួញដូរមនុស្ស ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
បារាំងម្នាក់ត្រូវបានចាប់ខ្លួនពីបទរួមភេទជាមួយកុមារនៅក្រុងព្រះសីហនុ
ស្ត្រីរកស៊ីផ្លូវភេទបួងសួងសុំឲ្យមានការធ្វើច្បាប់ការពារដល់ពួកគេ
រដ្ឋមន្ត្រីមហាផ្ទៃនឹងដាក់ទោសមន្ត្រីណាធ្វើបាបស្ត្រីរកស៊ីផ្លូវភេទដែលត្រូវចាប់