គណបក្សជំទាស់នេះស្នើឲ្យដកចេញនូវមាត្រាណាដែលទាក់ទងនឹងរឿងបរិហារកេរ្តិ៍និងរឿងនិយាយបញ្ឈឺផ្សេងៗពីសេចក្តីព្រាងច្បាប់នោះ។
គណបក្សសមរង្ស៊ី សំអាងថា រឿងធំៗដែលមិនទាន់ដោះស្រាយចេញដូចជារឿងភាពក្រីក្រ អកម្មភាព មនុស្សអត់ការធ្វើ ទំនាស់ដីធ្លី អំពើពុករលួយជាដើម មិនអាចបោះជំហានទៅមុខបានទេ បើអ្នកធ្វើច្បាប់ ក្រុមសង្គមស៊ីវិល អ្នកសារព័ត៌មាន សហជីព និងប្រជាពលរដ្ឋតូចតាច មិនអាចចូលរួមបញ្ចេញយោបល់បាននោះ៕
