បក្ស​សមរង្ស៊ី​និង​បក្ស​សិទ្ធិមនុស្ស​សរសេរ​លិខិត​ទៅ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី

គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​សរសេរ​លិខិត​ផ្ញើ​ទៅ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី លោក ស៊ូស៊ីឡូ បាំបាំង យុថូយ៉ូណូ តាម​រយៈ​ស្ថានទូត​នៃ​ប្រទេស​នេះ​ប្រចាំ​កម្ពុជា ស្នើ​ឲ្យ​លើក​យក​ខ្លឹមសារ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​កម្ពុជា មក​ពិនិត្យ​ដោយ​បក្ស​ប្រឆាំង​យល់​ថា កម្ពុជា​មិន​បាន​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​នោះ បន្ទាប់ពី​ការបោះ​ឆ្នោត ថ្ងៃ​ទី​២៧ កក្កដា ។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៧ សីហា គណបក្ស​ប្រឆាំង​ទាំង​ពីរ​បាន​ចាត់ទុក​ថា ហេតុការណ៍​ដែល​កើត​មាន​នៅ​កម្ពុជា​កន្លង​មក ប្រាសចាក​ពី​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ស្តីពី​ការអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ ដែល​ក្នុង​នោះ​ចែង​អំពី​សិទ្ធិ​មនុស្ស សិទ្ធិ​ធ្វើ​នយោបាយ សេរីភាព​បញ្ចេញ​មតិ និង​កាន់​ជំនឿ​សាសនា​ជាដើម ។ល។ ៕