ក្នុងលិខិតរបស់លោក លោក រ៉ុង ឈុន កត់សម្គាល់ថា ខណៈដែលប្រេងឥន្ធនៈលើផ្សារអន្តរជាតិគេទិញដូរក្នុងមួយធុងតែប្រមាណ១០៩ដុល្លារប៉ុណ្ណោះគឺតម្លៃធ្លាក់ចុះដល់ទៅ ៤០ដុល្លារក្នុងមួយធុងនោះ សាំងនៅកម្ពុជាក៏នៅតែមានតម្លៃខ្ពស់ដល់ទៅ១លីត្រ ៥.៤០០រៀលដដែល គួរតែចុះមកនៅត្រឹម មួយលីត្រ៤០០០រៀល ទើបមានតុល្យភាពនឹងគ្នា។
នៅពុំទាន់មានចម្លើយពីលោកនាយករដ្ឋមន្ត្រីខ្មែរទៅនឹងសំណើនេះរបស់លោក រ៉ុង ឈុន នៅឡើយទេ៕
