រ៉ុង ឈុន ស្នើ​នាយក​រដ្ឋមន្ត្រី​ជួយ​បញ្ចុះ​តម្លៃ​ប្រេង​ឥន្ធនៈ

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូប​ង្រៀន​កម្ពុជា​ឯករាជ្យ បាន​ស្នើសុំ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​បញ្ចុះ​តម្លៃ​ប្រេង​ឥន្ធនៈ​ឲ្យ​សមស្រប​ទៅ​នឹង​តម្លៃ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ផង។

ក្នុង​លិខិត​របស់​លោក លោក រ៉ុង ឈុន កត់​សម្គាល់​ថា ខណៈ​ដែល​ប្រេង​ឥន្ធនៈ​លើ​ផ្សារ​អន្តរជាតិ​គេ​ទិញ​ដូរ​ក្នុង​មួយ​ធុង​តែ​ប្រមាណ​១០៩​ដុល្លារ​ប៉ុណ្ណោះ​គឺ​តម្លៃ​ធ្លាក់​ចុះ​ដល់​ទៅ ៤០​ដុល្លារ​ក្នុង​មួយ​ធុង​នោះ សាំង​នៅ​កម្ពុជា​ក៏​នៅ​តែ​មាន​តម្លៃ​ខ្ពស់​ដល់​ទៅ​១​លីត្រ ៥.៤០០​រៀល​ដដែល គួរតែ​ចុះ​មក​នៅ​ត្រឹម មួយ​លីត្រ​៤០០០​រៀល ទើប​មាន​តុល្យភាព​នឹង​គ្នា។

នៅ​ពុំទាន់​មាន​ចម្លើយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ទៅ​នឹង​សំណើ​នេះ​របស់​លោក រ៉ុង ឈុន នៅ​ឡើយ​ទេ៕