លោក ហ៊ុន សែន លុប​ចោល​ដំណើរ​ទៅ​ចូល​រួម​ប្រជុំ CLV

ប្រភព​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា គំរោង​ការ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅ​ចុះ​ហត្ថលេខា​ក្នុង​កិច្ច​ប្រជុំ​កំពូល​កម្ពុជា វៀតណាម និង ឡាវ (CLV) លើក​ទី​៧ ស្តីពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ នៅ​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា ខាង​មុខ​នេះ ត្រូវ​បាន​លុប​ចោល​ហើយ ដោយសារ​តែ​ការ​យាង​ចូល​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ពុំ​មាន​ការ​ចាត់តាំង​មន្ត្រី​ជាន់​ខ្ពស់​ណា​មួយ​ទៅ​ជំនួស​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ ឬ​ក៏​សុំ​ឲ្យ​ការ​ចុះ​ហត្ថលេខា​នោះ ត្រូវ​បាន​ពន្យារ​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។