អ្នក​វិភាគ៖ ហ៊ុន សែន ឆ្លើយ​ត្រូវ​សំណួរ​៣០%​និង​៧០%​វាយប្រហារ​បក្ស​ប្រឆាំង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មុន​នឹង​បញ្ចប់​ការ​ឆ្លើយ​បំភ្លឺ​រឿង​ព្រំដែន​កម្ពុជា និង​វៀតណាម នៅ​រដ្ឋសភា ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ បាន​កោត​សរសើរ​សេចក្តី​ក្លាហាន​របស់​សមាជិក​សភា​គណបក្ស សម រង្ស៊ី ដែល​ជា​ម្ចាស់​សំណួរ ស៊ូ​ទ្រាំ​អង្គុយ​ស្ដាប់​ទាំង​ក្រៀមក្រំ។

0:00 / 0:00

យ៉ាង​ណា​ក៏​ដោយ ការ​បកស្រាយ​លើ​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម របស់​លោក ហ៊ុន សែន នៅ​រដ្ឋសភា ប្រើ​ពេល​ជាង​៥ម៉ោង ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ លោក កែម ឡី ថ្លែង​ថា មាន​ខ្លឹមសារ​តែ​៣០%​ទេ ដែល​ប្រមុខ​ដឹកនាំ​ឆ្លើយ​ត្រូវ​សំណួរ ប៉ុន្តែ ៧០%​ទៀត ជា​ការ​វាយ​ប្រហារ​ចំណេញ​នយោបាយ​គណបក្ស​ខ្លួន។

សមាជិក​សភា​គណបក្ស​ប្រឆាំង បាន​ហៅ​ការ​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​ករណី​ព្រំដែន​កម្ពុជា-វៀតណាម មិន​មែន​ជា​វេទិកា​ចោទ​សួរ​នោះ​ទេ ប៉ុន្តែ​ជា​វេទិកា​អាន ឬ​ថ្លែង​សុន្ទរកថា​វាយ​ប្រហារ​បក្ស​ប្រឆាំង ជា​ជាង​ឆ្លើយ​បំភ្លឺ​រឿង​ព្រំដែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។