0:00 / 0:00
នៅពេលល្ងាចគឺមុនពេលប្រកាសបិទជាផ្លូវការនូវមហាបាតុកម្មនេះ ចំនួនអ្នកចូលរួមបានកើនឡើងស្ទើរប្រហាក់ប្រហែលគ្នានឹងចំនួនអ្នកចូលរួមកាលពីថ្ងៃបាតុកម្មដំបូង ថ្ងៃទី១៥ ខែកញ្ញា កន្លងទៅ។ពួកគេបានស្រែកហ៊ោកញ្ជ្រៀវ ច្រៀងលេង និងរាំកម្សាន្តនៅមុនពេលបែកគ្នា។ ចំណែកមេដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រកាសថា នេះមិនមែនជាវគ្គបញ្ចប់នៃមហាបាតុកម្មរបស់ខ្លួនទេ គឺគ្រាន់តែជាការផ្អាកជាបណ្ដោះអាសន្នប៉ុណ្ណោះ។

សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី សុ ជីវី ពីទីលានប្រជាធិបតេយ្យ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
