ព្រះ​មហាក្សត្រ​ត្រាស់​បង្គាប់​​ដាក់​មន្ត្រី​នគរបាល​ជាន់ខ្ពស់​៤៩​នាក់​ចូល​និវត្តន៍

ព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់​បង្គាប់​ដាក់​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ថ្នាក់​ឧត្ដមសេនីយ៍ ៤៩​រូប​ឲ្យ​ចូល​និវត្តន៍។

ការ​ត្រាស់​បង្គាប់​របស់​ព្រះមហាក្សត្រ ធ្វើ​ឡើង​តាម​ការ​ស្នើ​ពី​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បី​ដាក់ឲ្យ​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ទាំង​៤៩​នាក់​ចូល​និវត្តន៍។ មន្ត្រី​ទាំង​៤៩​រូបនោះ​មាន​ឋានន្តរសក្ដិ​ចាប់​ពី​ផ្កាយ​១​ដល់​ផ្កាយ៣និង​មាន​តួនាទី​ចាប់​ពី​អនុ​ប្រធាន​មន្ទីរអនុ​ប្រធាន​សេនាធិការដ្ឋានអនុប្រធាន​នាយកដ្ឋានដល់​ប្រធាន​នាយកដ្ឋាន។

ក្រៅ​ពី​នោះ មន្ត្រី​មួយ​ចំនួនមាន​តួនាទី​ជា​ស្នងការ​រងនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត។

ស្រប​ពេល​ជាមួយ​គ្នា ​ក្រសួង​មហាផ្ទៃ​ក៏​ប្រកាសថានឹង​ផ្លាស់​ប្ដូរ​អភិបាល​ខេត្ត​ចំនួន​៦ដែរ គឺ​អភិបាលខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ចាម ខេត្ត​ស្វាយរៀង ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​បន្ទាយ​ជ័យ នៅ​ឆ្នាំ​២០១៦​នេះ ដោយ​អះអាង​ថា​ពួកគេ​ដល់​អាយុ​ចូល​និវត្តន៍។

ក្រសួង​មហាផ្ទៃ​កាល​ពី​ខែ​កុម្ភៈ ​បានប្រកាសជ្រើសរើស​នគរបាលថ្មី​ជាង ៤.៥០០​នាក់ ក្រោយ​មាន​ការ​ថយ​ចុះ កងកម្លាំង​នគរបាល​ជាតិ ចាប់​ពី​ដើម​ឆ្នាំ​២០១៤ ដល់​ចុង​ឆ្នាំ​២០១៥ ដោយសារ​មន្ត្រី​ភាគ​ច្រើន​ចូល​និវត្តន៍ ទទួល​មរណភាព និង​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។