ខណៈឆ្នាំ២០១៦ ជាឆ្នាំគម្រប ៦៥ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ឆ្នាំ២០១៦ ក៏ជាខួបទី៤ នៃការបង្កើតគណបក្សសង្គ្រោះជាតិ។ រយៈពេល ៤ឆ្នាំក្រោយការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មុនការបោះឆ្នោតជាតិឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ ដែលដើរតួនាទីជាបក្សប្រឆាំងមួយនេះ បច្ចុប្បន្នមានក្បាលម៉ាស៊ីនបក្ស គឺលោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅទីក្រុងប៉ារីស នៃប្រទេសបារាំង ដែលជាទីកន្លែងមានសេរីភាពសម្រាប់លោករួចផុតពីការចាប់ចង ក្រោយជាប់បណ្ដឹង និងការកាត់ទោសរបស់តុលាការ ដែលគណបក្សសង្គ្រោះជាតិ តែងប្រកាសក្ដែងៗថា មិនឯករាជ្យ លម្អៀង និងគ្មានយុត្តិធម៌។
ចំណែកឯអនុប្រធានបក្សវិញ គឺលោក កឹម សុខា កំពុងឃុំខ្លួនឯងក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ រយៈពេលជាងមួយខែមកហើយ បន្ទាប់ពីការតាមចាប់ឃុំខ្លួនពីសំណាក់អាជ្ញាធរ ពាក់ព័ន្ធនឹងបណ្ដឹងសំណុំរឿងសញ្ចារកម្ម។ ថ្មីៗនេះ លោក កឹម សុខា ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ដែលមានន័យថា លោកគ្មានសិទ្ធិចេញទៅបរទេសបាននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
