អូស្ត្រាលី​ចំណាយ​លុយ​ជាង​១ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​លើ​ជន​ភៀស​ខ្លួន

សារព័ត៌មាន​​​អូស្ត្រាលី ឈ្មោះ​ឌឺអែហ្គ (The AGE) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០​តុលា​បាន​​សរសេរ​ថា​ ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី បាន​ចំណាយ​លុយ​​ ជាង​១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ លើ​មណ្ឌល​ឃុំ​ឃាំង​ជន​ភៀស​ខ្លួន​នៅ​លើ​កោះ​ចំនួន​ពីរ គឺ​កោះ​ម៉ែននុស (Manus) និង​កោះ​ណារូ(Naru)។

គោលនយោបាយ​របស់​នាយករដ្ឋមន្រ្តី​អូស្រ្ដាលី លោក ថូនី អាបត (Tony Abbott) គឺ​ចង់​កាត់​បន្ថយ​ការ​ចំណាយ​ដ៏​លើស​លុប​នៃ​​ការ​ទទួល​ជន​ភៀស​ខ្លួន​ពី​បរទេស។

របាយការណ៍​ប្រចាំ​ឆ្នាំ សារពើពន្ធ​២០១៤-២០១៥ របស់​ប្រទេស​អូស្ត្រាលី បាន​ឲ្យ​ដឹង​ថាការ​ចំណាយ​លើ​ជន​ភៀស​ខ្លួននៅ​កោះ​ណារូមាន​ចំនួន​ជាង ៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ។

សារព័ត៌មាន​ដដែល​បាន​គូស​បញ្ជាក់​ថា​ ការ​ចុះ​កិច្ច​ព្រមព្រៀង​​រវាង​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា កន្លង​មក​ជា​ថ្នូរ​នឹង​ទឹក​ប្រាក់​​ប្រមាណ​៣៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ឲ្យ​កម្ពុជា​ទទួល​យក​ជន​ភៀស​ខ្លួន ពី​កោះ​ណារួ ដែល​មាន​ជន​ភៀស​ខ្លួន ប្រមាណ​១​ពាន់​នាក់​ដែល​កំពុង​រស់​នៅ​ទី​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។