មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ចោទ​អាជ្ញាធរ​ខេត្ត​កណ្ដាល​ថា​ធ្វើ​ឲ្យ​រាំង​ស្ទះ​ការ​ដំឡើង​ស្ថានីយ​ទូរទស្សន៍

ដោយ ឡេង ម៉ាលី
2016-03-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
យឹម សុវណ្ណា ៨៥៥
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​វិមាន​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Morm Moniroth

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា កម្មវិធី​ទូរទស្សន៍​ព្រះអាទិត្យ ដែល​គ្រោង​ផ្សាយ​នៅ​ចុង​ឆ្នាំ​២០១៥ ហើយ​អូស​បន្លាយ​រហូត​មក​ដល់​ពេល​នេះ គឺ​ដោយសារ​តែ​អាជ្ញាធរ​ធ្វើ​ឲ្យ​រាំង​ស្ទះ។ គណបក្ស​នេះ​ព្រមាន​ថា នឹង​ធ្វើ​សន្និសីទ​កាសែត ប្រសិន​បើ​ការ​រាំង​ស្ទះ​ជា​ហេតុផល​នយោបាយ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​ថា ការងារ​ដំឡើង​អង់តែន​របស់​ស្ថានីយ​ទូរទស្សន៍​ព្រះអាទិត្យ កំពុង​រាំង​ស្ទះ​ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​កណ្ដាល។

បញ្ហា​នេះ ត្រូវ​បាន លោក យឹម សុវណ្ណ ប្រកាស​នៅ​ក្នុង​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​លើក​ទី​២ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៦ មីនា ក្នុង​ពេល​ដែល​លោក​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​គណបក្ស​រយៈពេល ២​ឆ្នាំ​កន្លង​មក៖ «ឥឡូវ​កំពុង​កក​នៅ​ខេត្ត​កណ្ដាល។ ឥឡូវ​អត់ធ្មត់​សិន មិន​ទាន់ធ្វើ​សន្និសីទ​កាសែត​ទេ ប៉ុន្តែ​បើ​ហេតុផល​នយោបាយ អា​ហ្នឹង​ត្រូវ​ធ្វើ​ហើយ​សន្និសីទ​កាសែតឥឡូវ​គេ​ថា​លក្ខណៈ​បច្ចេកទេស ថា​មាន​គេ​ប្ដឹង ២១​គ្រួសារ មិន​ឲ្យ​លើក​ទេ។ ដល់​ទៅ​សួរ​នាំ​មែន​ទែន អត់​មាន​អ្នក​ណា​ចេញ​មក​ប្ដឹង​ផង តាម​ឮ​សូរ​ព័ត៌មាន​មក​ថា ប្រធាន​ភូមិថា​ប្ដឹង​ទៅៗ ប្ដឹង​ដាក់​ថា​ប៉ះពាល់​សុខភាព​កុំ​ឲ្យ​លើកយ៉ាង​ម៉េច​អ៊ីចេះ ដូច​អត់​ស្រួល​ទេ​ណា។ អ៊ីចឹង​បើស្មោះ​ត្រង់ជាមួយ​គ្នា បើ​ឲ្យ​លីសង់ (អាជ្ញាប័ណ្ណ) កុំ​បន្ទច់បង្អាក់​អ៊ីចឹង។ ថ្ងៃ​មុន​នោះ​ឲ្យ​គេ​មក​ទារ​លុយ ដល់​ខ្ញុំ​ថា​ឥឡូវ​អញ្ជើញ​មក​ចុះ ខ្ញុំ​បើក​ឲ្យ ប៉ុន្តែ​អត់​មាន​ម្នាក់​ណា​សោះ។ ដល់​តែ​ស្រាវជ្រាវ​មែន​ទែន មិន​ដឹង​ឈ្មោះ​នៅ​ឯណា? យ៉ាប់​មែន​ទែន»

រហូត​មក​ដល់​ថ្ងៃ​ទី​២៧ មីនា វិទ្យុ​អាស៊ីសេរី មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​អាជ្ញាធរ​ខេត្ត​កណ្ដាល នៅ​ឡើយ​ទេ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ អំពី​រឿង​ដែល​រាំង​ស្ទះ​ការ​ដំឡើង​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ​នេះ។

ការ​កសាង​ស្ថានីយ​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ធ្លាប់​មាន គឺ​កើត​ចេញ​ពី​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ កិច្ចព្រមព្រៀង​នេះ ជា​ថ្នូរ​នឹង​ការ​យល់ព្រម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូល​សភា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ការ​ថវិកា ៣​លាន​ដុល្លារ ដើម្បី​ដំណើរ​ការ​ផ្សាយ​ទូរទស្សន៍​ថ្មី​នេះ។

លោក យឹម សុវណ្ណ ថ្លែង​ថា ចំណូល​ថវិកា​វិភាគទាន​ដែល​ទទួល​បាន​ពី​ប្រជាពលរដ្ឋ​ខ្មែរ​រហូត​មក​ដល់​ឆ្នាំ​២០១៥ មាន​ចំនួន ៧០​ម៉ឺន​ដុល្លារ។ ក្នុង​ចំនួន​នេះ ត្រូវ​បាន​គណបក្ស​ចំណាយ​អស់ ១៦​ម៉ឺន​ដុល្លារ​ហើយ៖ «ទិញ​ដី​អស់ ១០​ម៉ឺន ៧​ពាន់ ហើយ​និង​ធ្វើ​របង​អស់ ១​ម៉ឺន ៨​ពាន់។ ឧបត្ថម្ភ​អ្នក​ដែល​ជួយ​ប្រមូល​លុយ​បាន ៧០​ម៉ឺន​ហ្នឹង ៣​ម៉ឺន ៥​ពាន់។ សល់ ៤៤​ម៉ឺន អត់​ចាយ​ដាច់​ខាត ទោះ​បី​គណបក្ស​អត់​លុយ ក៏​មិន​ឲ្យ​ចាយ​ដែរ ព្រោះ​ត្រូវ​ធ្វើ​ទូរទស្សន៍​បាន។ ខ្ញុំ​មិញ​និយាយ​ថា ៤៤ សុំ​ទោស គឺ​៥៤​ម៉ឺន ទុក​សម្រាប់​គម្រោង​ទូរទស្សន៍។ អា​នេះ​អត់​ចាយ​ទេ»

ថវិកា​ចំនួន ៧០​ម៉ឺន​ដុល្លារ​ដែល​គណបក្ស​នេះ​មាន ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា បាន​មក​ពី​វិភាគទាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់​ពី​អ្នក​សុំ​ទាន រហូត​ដល់​មន្ត្រី​រាជការ និង​ឧកញ៉ា។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បន្ទុក​ការងារ​ទូរទស្សន៍​ព្រះអាទិត្យ លោក គី វណ្ណដារ៉ា ធ្លាប់​បញ្ជាក់​ថា ទូរទស្សន៍​នេះ​នឹង​ផ្សព្វផ្សាយ​ដំណឹង​ពិត​ដែល​កើត​ឡើង​ពិត​ប្រាកដ និង​មិន​ផ្សាយ​ពាណិជ្ជកម្ម​ស្រា​បារី​នោះ​ទេ។ លោក​បន្ត​ទៀត​ថា ទូរទស្សន៍​ដែល​កើត​ចេញ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នេះ កំពុង​បណ្ដុះ​ធនធាន​មនុស្ស រៀបចំ​កម្មវិធី និង​បច្ចេកទេស​ជា​បណ្ដើរៗ ប៉ុន្តែ​មាន​អ្នក​ជំនាញការ​ជា​ជន​បរទេស​ខ្លះ បាន​ផ្ដល់​បច្ចេកទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (8)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

រស្មីបណ្ណាល័យ ច័ន្ទឆាយា

ពី New York, NY

តាមដែលខ្ញុំយល់ CPP ខ្លាចណាស់ ពាក្យថា ចាញ់ ខ្លាចការពឹត មិនដែលហានប្រឈរមុខ ចំពោះការពឹតឡើយ តាំងខ្លួលជាមាស សុទ្ធ តែខ្លាចភ្លើង តាមការពឹត ក្លែងក្លាយសោះ សូមតែនិយាយស្តីក៏ដោយ មិនចេះឆ្លើយនូវសំណួរ ចេះតែនិយាយ មិនចេះឆ្លើយ នេះគេហៅថា កាន់ក្បាលម៉េក្រូច្រៀងតែឯង ក្នុងបន្ទប់ Karaoke .

Mar 28, 2016 06:17 AM

Lyn

ពី P.P

If the antenna is that caused to the health of neighbor, think together over the existing antenna of the other TV stations.

My question is Do all the antenna of CBS (CTN, MYTV & CNC), SEA, TV3, Bayon TV affect the people health or not?

Mar 28, 2016 12:53 AM

អ្នក​អាន​អនាមិក

នេះជាចរិកកម្មុនីសដែលពួកអ្នកកាន់អំណាចសព្វថ្ងៃធ្លាប់ជាថ្នាក់ដឹក
នាំទាំងពីពួកគេចាប់កំនើតមក(ខ្មែរក្រហម)។ ធ្វើអ្វីៗតែតាមចរិក
ថោក ពុតត្បត់ គំរាមគំហែង ធ្វើអ្វីសុទ្ធតែត្រូវទាំងអស់ហើយបើគេ
វិញខុសទាំងអស់ចំពោះអ្វីដូចគ្នា។ ដូចសម្តេចក្រុងព្រះទៅចរចារ
ជាមួយខ្មែរក្រហមថានាំខ្មែរក្រហមចូលស្រុកឯខ្លួនវិញគឺការបង្រួម
បង្រួមជាតិ។ ប្រជាជនសូមចងចាំអោយអំណាពួកនេះចតទៅទៀត
នឹងធ្វើអោយប្រទេសជាតិសាបសូន្យមិនខានឡោយដូចឧទាហរណ៍
ស្រាប់ជាង៣០ឆ្នាំមកនេះឃើញស្រាប់ហើយ។

Mar 27, 2016 10:57 PM

អ្នក​អាន​អនាមិក

លោកជាទីរាប់អាន ស្តាប់ទៅអត់ទៅរួចទេគម្រោងរបស់លោក ត្បិត​បើ កាលណាតាចេញគឺគេនិងចប់ៗភ្លាមអត់ចាំដល់ស្អែកទេ អញ្ចឹង​អត់​​អាចដំណើរការបានទេ នេះមកពីលោកដាល់ឈ្មោះខុស បើដាក់​ឈ្មោះទូរទស្ទហ៊ុនសែនឫក៏ដាក់ថាស៊ីភីភីភីភីវិញមើល​ចេញតាំង​ពី​ម្សិ​ល​មិញនោះ ព្រោះមិនទាន់ចេញផងលោកគ្រោង​ថានិងលាតត្រដាង​រឿង​ពិត និងមិនបំផ្លាញសុខភាពប្រជាជនទៅហើយ រឿងពិតមិនអាច​ទេ​ស្រុកខ្មែរទាន បើរឿងប្រឌិត ពាក្យលើជើង លុញពងអាហ្នឹងទៅរួច អានិច្ចាវាសនាខ្មែរគឺត្រូវចប់ត្រឹមហ្នឹងឯង គឺចប់សព្វគ្រប់ក្នុ​ងយុគនេះ​ហើយ។

Mar 27, 2016 10:42 PM

អ្នក​អាន​អនាមិក

ពី ខ្មែរក្រោម

បងប្អូនម្នាក់ហ្នឹងឈ្មោះ យឹម សុវណ្ណ គឺជាយួន ហើយត្រូវជាជីដូនមួយ លោក សម រង្សី ជាពូជសន្តានយួនទាំងអស់

Mar 27, 2016 09:09 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល