មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ មានប្រសាសន៍ថា ក្រុមការងារគណបក្សសង្គ្រោះជាតិ បានប្រជុំជាមួយលោក សម រង្ស៊ី ប្រធានគណបក្សនៅទីក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីន (Philippines) នៅថ្ងៃទី២៩ មិថុនា ដោយលោក សម រង្ស៊ី បានរាយការណ៍ជូនអំពីលទ្ធផលដែលលោកបានធ្វើកិច្ចការការទូតនៅប្រទេសមួយចំនួន ដើម្បីសុំអន្តរាគមន៍ពីបណ្ដាប្រទេសមួយចំនួន ឲ្យជួយស្ថានការណ៍នយោបាយនៅកម្ពុជា ឲ្យប្រសើរឡើងវិញ។
លោក អ៊ូ ច័ន្ទឫទ្ធិ បន្ថែមថា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ក៏រាយការណ៍ជូនលោក សម រង្ស៊ី វិញអំពីការវិវឌ្ឍន៍នយោបាយនៅកម្ពុជា ក្រោយពេលអវត្តមានរបស់ប្រធានគណបក្ស។ លោកបញ្ជាក់ថា នៅថ្ងៃទី៣០ មិថុនា ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រឆាំង នឹងជួបប្រជុំជាមួយលោក សម រង្ស៊ី ទៀត អំពីផែនការយុទ្ធសាស្ត្រក្នុងការរៀបចំការបោះឆ្នោតឆ្នាំ២០១៧-ឆ្នាំ២០១៨ និងស្វែងរកដំណោះស្រាយនយោបាយដែលចម្រូងចម្រាសនាពេលបច្ចុប្បន្ន។
សូមស្ដាប់បទសម្ភាសន៍អំពីបញ្ហានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
