គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី៣០ មិថុនា ប្រាប់ពីកិច្ចប្រជុំរបស់ខ្លួននៅទីក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីន (Philippines) ដឹកនាំដោយប្រធានគណបក្ស លោក សម រង្ស៊ី ដែលមានថ្នាក់ដឹកនាំ និងសកម្មជនចំនួន ៥៧នាក់។
សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា នៅថ្ងៃទី២៩ ខែមិថុនា កិច្ចប្រជុំនោះបង្ហាញពីនយោបាយការទូតរបស់លោក សម រង្ស៊ី ជាមួយសហគមន៍អន្តរជាតិ និងការងារមួយចំនួនទៀត ចំណែកឯនៅថ្ងៃទី៣០ កិច្ចពិភាក្សាផ្ដោតលើការវិភាគ និងការវាយតម្លៃពីស្ថានការណ៍នយោបាយសព្វថ្ងៃ។ គណបក្សនេះនឹងប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ម៉ោង ១រសៀល ថ្ងៃទី១ ខែកក្កដា ពីផែនការយុទ្ធសាស្ត្រ និងសកម្មភាព។
សូមស្ដាប់បទសម្ភាសន៍រវាងលោក ជុន ច័ន្ទបុត្រ ជាមួយមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។