គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ចូល​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃ​ទី​២៨​កញ្ញា

ដោយ ម៉ម មុនីរតន៍
2016-09-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្នុង​ពិធី​ជួប​ជាមួយ​ក្រុម​គ្រួសារ​សមាជិក​បក្ស​កំពុង​ជាប់​ឃុំ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Morm Moniroth
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្នុង​ពិធី​ជួប​ជាមួយ​ក្រុម​គ្រួសារ​សមាជិក​បក្ស​កំពុង​ជាប់​ឃុំ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា សមាជិក​សភា​គណបក្ស​ប្រឆាំង​នឹង​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ជាមួយ​សមាជិក​សភា​គណបក្ស​កាន់​អំណាច​ដែរ នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កញ្ញា។ ការ​បង្ហាញ​វត្តមាន​ជា​ថ្មី​របស់​គណបក្ស​ប្រឆាំង​នេះ បន្ទាប់​ពី​បក្ស​នយោបាយ​ទាំង​ពីរ​ស្ទើរ​តែ​ដើរ​ដល់​ផ្លូវ​ទាល់ច្រក​រៀងៗ​ខ្លួន ហើយ​បក្ស​ប្រឆាំង​ពហិការ​មិន​ចូល​ប្រជុំ​សភា បន្ទាប់​ពី​អាជ្ញាធរ​រដ្ឋាភិបាល​ប៉ុនប៉ង​ចង់​ចាប់​លោក កឹម សុខា។

ការ​ប្រកាស​ជំហរ​នៅ​ពេល​នេះ​របស់​លោក កឹម សុខា ស្រប​ពេល​ដែល​លោក ហ៊ុន សែន បញ្ចេញ​សារ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​១៩ កញ្ញា កន្លង​ទៅ​នេះ​ថា បើ​លោក​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ក្នុង​វិបត្តិ​នយោបាយ​នេះ លោក​ឆ្កែ​សុទ្ធ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​បាន​បើក​ផ្លូវ​មួយ គឺ​មធ្យោបាយ​ដែល​បក្ស​ទាំង​ពីរ​អាច​និយាយ​គ្នា​បាន​នោះ មាន​តែ​ច្រក​មួយ​គត់ គឺ​ប្រើប្រាស់​រដ្ឋសភា។

លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​ក្រុម​គ្រួសារ​សមាជិក​បក្ស​របស់​ខ្លួន​កំពុង​ជាប់​ឃុំ​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ថា សមាជិក​សភា​គណបក្ស​ប្រឆាំង​នឹង​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ជាមួយ​តំណាង​រាស្ត្រ​របស់​គណបក្ស​គ្រប់គ្រង​អំណាច​ដែរ។ លោក កឹម សុខា ដែល​កំពុង​ពួន​សម្ងំ​នៅ​ក្នុង​ទីស្នាក់ការ​អស់​ពេល​ជាង ៤​ខែ​មក​ហើយ​នេះ នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ពី​របៀបវារៈ​ដែល​នឹង​ត្រូវ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​ស​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា។ លោក​បន្ត​ថា «ថ្ងៃ​ស្អែក​នេះ​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥​រូប នឹង​ចូលរួម​ប្រជុំ​អចិន្ត្រៃយ៍យើង​ចាំ​មើល​ដល់​របៀបវារៈ​យ៉ាង​ម៉េច​ទៀត បាន​យើង​សម្រេច​ក្រោយ​ទៀត»

លោក កឹម សុខា មាន​ជំនឿ​ថា មន្ត្រី​ជាន់​ខ្ពស់ និង​សកម្មជន​គណបក្ស​ដែល​កំពុង​ជាប់​ឃុំ អាច​នឹង​រួច​ខ្លួន​ឆាប់ៗ​ក្រោយ​ស្ថានការណ៍​នយោបាយ​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ។

ស្ថានភាព​នយោបាយ​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា ស្ទើរ​ដើរ​ដល់​ផ្លូវ​ទាល់ច្រក​រៀងៗ​ខ្លួន​ទៅ​ហើយ។ គណបក្ស​ប្រឆាំង​ដោយ​គ្មាន​ជម្រើស ប្រកាស​ប្រើប្រាស់​កម្លាំង​ពលរដ្ឋ​ធ្វើ​មហា​បាតុកម្ម។ ដោយឡែក​បក្ស​គ្រប់គ្រង​រដ្ឋាភិបាល​វិញ​ព្រមាន​បាញ់​បង្ក្រាប ប្រើ​បក្ស​ប្រឆាំង​ហ៊ាន​ធ្វើ​មែន។ ក៏ប៉ុន្តែ​នយោបាយ​ចិត្តសាស្ត្រ​របស់​បក្ស​ទាំង​ពីរ​នេះ បាន​ស្រុត​ចុះ​ទៅ​វិញ​ក្រោយ​ពី​លោក ហ៊ុន សែន បើក​ផ្លូវ​ក្នុង​ដំណោះស្រាយ​នយោបាយ​នេះ គឺ​ប្រើប្រាស់​រដ្ឋសភា ជា​ជាង​ដើរ​ស្រែក​តាម​ផ្លូវ។ លោក ហ៊ុន សែន លើក​ឡើង​ថា ការ​ចូល​សភា​ពេល​ខ្លះ​អាច​និយាយ​យល់​ចិត្ត​គ្នា​បាន​ច្រើន​ជាង​គំរាម​ដាក់​គំនាប​ដោយ​មធ្យោបាយ​ផ្សេងៗ។

ជុំវិញ​រឿង​នេះ លោក កឹម សុខា ដែល​ហ៊ុមព័ទ្ធ​ដោយ​ដីកា​កោះ និង​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ បាន​អះអាង​ថា លោក​នឹង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ក្រោយ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ចប់​សព្វគ្រប់។

ប្រពន្ធ​លោក ឃិត ជំរឿន ដែល​ជា​សកម្មជន​ម្នាក់​ក្នុង​ចំណោម​សកម្មជន​ដទៃ​ទៀត​ដែល​កំពុង​ជាប់​ឃុំ គឺ​អ្នកស្រី ឡេង កល្យាណ ថ្លែង​ថា អ្នកស្រី​នឹង​នៅ​តែ​ព្យាយាម​លើក​ទឹក​ចិត្ត​ឲ្យ​ប្ដី​ចូលរួម​ក្នុង​នយោបាយ​ឡើង​វិញ​ក្រោយ​ចេញ​ពី​ពន្ធនាគារ។

អ្នក​វិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ យល់​ឃើញ​ថា ការ​ប្រើប្រាស់​វេទិកា​សភា​ដើម្បី​តតាំង​តាម​ផ្លូវ​នយោបាយ​នេះ គឺ​ជា​ជម្រើស​ដ៏​ល្អ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ការ​ខ្វែង​គំនិត​គ្នា​លើ​ទស្សនៈ​របស់​អ្នក​នយោបាយ គឺ​ជា​វិធី​ជួយ​អភិវឌ្ឍ​សង្គម ហើយ​ប្រែ​ក្លាយ​ទស្សនវិស័យ​នេះ​ទៅ​ជា​គោលដៅ​នៃ​ការ​អភិវឌ្ឍ​វិញ។ លោក​ចាត់​ទុក​ថា នេះ​ជា​យន្តការ​នៅ​ក្នុង​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ​លើ​ពិភពលោក។ លើស​ពី​នេះ​ទៀត លោក គឹម សុខ យល់​ឃើញ​ថា ការ​សម្រេច​ចិត្ត​ចូលរួម​ប្រជុំ​សភា​ឡើង​វិញ​នេះ​របស់​បក្ស​ប្រឆាំង គឺ​ជា​វិធី​ល្អ ព្រោះ​លោក​ចាត់​ទុក​ថា គ្មាន​អ្វី​ដែល​អាច​ប្រៀប​បាន​ជាមួយ​បក្ស​កាន់​អំណាច​ដែល​ធ្លាប់​មាន​បទពិសោធន៍​រឿង​ប្រើ​ហិង្សា​ប្រមាណ ៣​ទសវត្សរ៍​មក​ហើយ​នេះ​ឡើយ។ លោក​បន្ត​ថា «អ៊ីចឹង​ដើម្បី​បាន​ការ​បោះឆ្នោត​ដោយ​សន្តិភាព និង​តម្លាភាព​ត្រឹមត្រូវ គឺ​អ្នក​នយោបាយ​មិន​មាន​ការ​កាប់​ចាក់​គ្នា​នៅ​មុន​ការ​បោះឆ្នោតដូច្នេះ​ហើយ ការ​ជ្រើសរើស​យក​សភា​នៅ​ក្នុងការ​ជជែក​គ្នា​ហ្នឹង គឺ​រឿង​ល្អ​បំផុត»

ក្នុង​រយៈពេល ៣​ឆ្នាំ​សម្រាប់​អាណត្តិ​ទី​៥ នេះ អ្នក​វិភាគ​សង្គម​មើល​ឃើញ​ថា គណបក្ស​នយោបាយ​ទាំង​ពីរ​ស្ទើរ​សម្រេច​កិច្ចការ​សំខាន់ៗ និង​ការ​អភិវឌ្ឍ​សម្រាប់​ប្រទេស​ជាតិ និង​ពលរដ្ឋ​សឹង​មិន​បាន​ជា​ដុំ​កំភួន​នៅ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ការ​ខ្វែង​គំនិត​លើ​ផ្លូវ​នយោបាយ​កន្លង​ទៅ​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អាច​ថយ​ចុះ ការ​រាំង​ស្ទះ​ផ្នែក​នយោបាយ​នេះ​បាន​រុញ​ឲ្យ​ស្ថានការណ៍​នយោបាយ​កាន់​តែ​អួអាប់​ឡើងៗ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ។

អ្នក​វិភាគ​សង្គម​មើល​ទៀត​ថា តើ​គណបក្ស​ទាំង​ពីរ​នឹង​ប្រើប្រាស់​យន្តការ​សភា​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​ដូច​ដែល​លោក ហ៊ុន សែន បាន​ប្រកាស​បើក​ភ្លើង​ខៀវ​ដែរ ឬ​យ៉ាង​ណា?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Cambodian Freedom

ពី Siem Reap

មិន​ចាំ​បាច់​សង្ឃឹម​ថ្ងៃ​បោះ​ឆ្នោត​ទេ​ទោះ​បី​បោះ​ដល់​ទៅ​ ១០ ដង​ទៀត​ក៏​មិន​ឈ្នះ​ដែរ​កុំ​ភ្លេច​ថា​ គ​ជ​ប​ នៅ​ក្រោយ​អំ​ណាច​អ្នក​ណា​ហើយ​នៅ​ខាង​បក្ស​ណា​ គេ​ចង់​ប្រ​កាស​ថា​បាន​ប៉ុន្មាន​ក៏​បាន​ដែរ​ស្រេច​លើចិត្ត​គេ​ហើយ​ម្យ៉ាង​វិញ​ទៀត​យួន​ពេញ​ស្រុក​ខ្មែរ​ហើយ​ក៏​អាច​បោះ​ឆ្នោត​បាន​ទៀត​ សូម​កុំ​ប្រៀប​ធៀប​ជា​មួយ​ប្រ​ទេស​ភូមា​អោយ​សោះ​ទៅ​មិន​រួច​ទេ​

Sep 28, 2016 02:07 AM

អ្នក​អាន​អនាមិក

ចោលម្សៀតមែន​ ពួកអាសំគឹះ។រញ៉េរញ៉ៃ​ និយាយផ្សេងធ្វើផ្សឹង​ និយាយមិនដែលដូចគ្នាក្នុងចំណោមមនុស្សតែប៉ុន្មានគ្រាប់សោះ។បើបានពួកនេះដឹកនាំប្រទេសមែន​ មិនដឹងជារលាយឆាប់ប៉ុណ្ណាទេ!!

Sep 27, 2016 08:16 PM

KONE KHMER

ពី PHNOM PENH

TO ALL KHMER:
IT IS PART OF THE GAME BETWEEN CNRP AND CPP TO FOOL THE KHMER PEOPLE AROUND ONLY.
PLEASE VISIT www.kppm.org

Sep 27, 2016 12:31 PM

គេហទំព័រ​ទាំងមូល