តំណាងគណបក្សជាប់ឆ្នោតទាំងពីរ បានជួបចរចាគ្នាអំពីស្ថានភាពនយោបាយចុងក្រោយជាថ្មីម្ដងទៀត បន្ទាប់ពីមានការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់ ដែលគណបក្សសង្គ្រោះជាតិ ចោទប្រកាន់ថា ការប្រើប្រាស់តុលាការចាប់ខ្លួនសកម្មជនរបស់ខ្លួននេះ ផ្ទុយពីកិច្ចព្រមព្រៀងដំណោះស្រាយនយោបាយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។
សមាសភាពដែលចូលរួមជជែកចរចានៅល្ងាចថ្ងៃទី១០ សីហា នាវិមានរដ្ឋសភា នេះ ខាងតំណាងគណបក្សប្រជាជនកម្ពុជា មានលោកឧបនាយករដ្ឋមន្ត្រី ស ខេង លោក សក់ សេដ្ឋា និង លោក កើត រិទ្ធ។ ចំណែកខាងគណបក្សសង្គ្រោះជាតិ មានប្រធានស្ដីទីបក្ស លោក កឹម សុខា លោក អេង ឆៃអ៊ាង និងលោក ប៉ុល ហំម។
សូមស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់របស់លោក ម៉ម មុនីរតន៍ អំពីលទ្ធផលនៃចំនួបនេះ តាមការសាកសួររបស់លោក ឡេង ម៉ាលី៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
