មន្ត្រី​បក្ស​កាន់​អំណាច​ថា​មិន​លើកលែង​ទោស​ឲ្យ​ស្ត្រី​យក​ទ្រនាប់​ជើង​គប់​រូប​មេ​ដឹកនាំ​ឡើយ

ដោយ ថា កិត្យា
2017-04-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ស្ត្រី​ម្នាក់​យក​ទ្រនាប់​ជើង​គប់​លើ​រូប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)។ Screenshot
ស្ត្រី​ម្នាក់​យក​ទ្រនាប់​ជើង​គប់​លើ​រូប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)។ Screenshot
Screenshot

គណបក្ស​កាន់​អំណាច​ប្រកាស​ថា នឹង​មិន​លើកលែង​ទោស​ឲ្យ​ស្ត្រី​ដែល​យក​ទ្រនាប់​ជើង​គប់​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូបថត​លោក ហ៊ុន សែន និង​រូប​លោក ហេង សំរិន នោះ​ទេ។ រីឯ​អ្នក​ច្បាប់​យល់​ថា ទង្វើ​ស្ត្រី​នោះ​គួរ​ធ្វើ​ត្រឹម​តែ​វិធានការ​អប់រំ ជាជាង​ឈាន​ដល់​ដំណាក់កាល​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា គ្មាន​ទេ​ការ​អប់រំ​ណែនាំ គឺ​មាន​តែ​ចាត់ការ​តាម​ច្បាប់​ចំពោះ​ស្ត្រី​ម្នាក់​ដែល​មាន​ចេតនា​ប្រមាថ​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ។

លោក សុខ ឥសាន បន្ត​ថា ក្នុង​ឃ្លីប​វីដេអូ​ដែល​មាន​រយៈពេល ១៣​វិនាទី បង្ហាញ​ថា ស្ត្រី​ម្នាក់​នោះ​មាន​ចេតនា​គប់​លើ​រូប​លោក ហ៊ុន សែន និង​លោក ហេង សំរិន តែ​ម្តង មិន​មែន​ជា​ការ​គប់​លេង​សើច​គ្នា​គាត់ ហើយ​ប្លាត​ទៅ​ត្រូវ​នោះ​ទេ។ ដូច្នេះ មិន​អាច​ត្រឹម​ហៅ​មក​អប់រំ​ណែនាំ​បាន​ឡើយ«គាត់​ធ្វើ​ពីរ​ដង​ដែល​ជា​សកម្មភាព​មួយ​បញ្ជាក់​ថា ជា​ចេតនា​ពេញ​ទី​តែ​ម្តង។ អ៊ីចឹង​ទេ​មិន​អាច​ឲ្យ​គាត់​រួច​ខ្លួន​ដោយ​គ្រាន់​តែ​ហៅ​មក​ណែនាំ​បាន​ទេ។ អា​ហ្នឹង​ត្រូវ​តែ​ឲ្យ​តុលាការ​គេ​ចាត់ការ​នីតិវិធី ដើម្បី​ដោះស្រាយ​ទៅ​តាម​ទោស​កំហុស​របស់​គាត់ ដើម្បី​ជា​គំរូ​ដល់​អ្នក​ដទៃ​ទៀត កុំ​ឲ្យ​ប្រព្រឹត្ត​ល្មើស​ដូច្នេះ​ទៀត ព្រោះ​ថា​អ្នក​ណា​ក៏​ដឹង​ដែរ​ថា សម្ដេច​ទាំង​ពីរ គឺ​ជា​ឥស្សរជន​កំពូល​របស់​ជាតិ»

សកម្មភាព​របស់​ស្ត្រី​ដែល​គប់​ទ្រនាប់​ជើង​នោះ ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក កែវ សុធា ចោទ​ថា​ជា​ការ​ប្រមាថ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង ហើយ​លោក​បាន​ចេញ​ដីកា​កោះ​ហៅ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឲ្យ​ស្ត្រី​រូប​នោះ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ឲ្យ​បាន​មុន​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

ក្នុង​ដីកា​កោះ​បញ្ជាក់​ថា ជន​សង្ស័យ​មាន​ឈ្មោះ សំ សុខា អាយុ ៣៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រស់សាលា សង្កាត់​ស្វាយក្រវ៉ាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។

ក្រោយ​ចេញ​ដីកា​កោះ​នោះ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក សម សាមួន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា កម្លាំង​នគរបាល​កំពុង​តាម​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​នោះ ហើយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ជួយ​ឃាត់​ខ្លួន ឬ​រាយការណ៍​ទៅ​សមត្ថកិច្ច​ភ្លាមៗ​ប្រសិន​បើ​បាន​ឃើញ​ស្ត្រី​ម្នាក់​នោះ ដើម្បី​សមត្ថកិច្ច​នាំ​ខ្លួន​ស្ត្រី​នោះ​មក​ចាត់ការ​តាម​នីតិវិធី។

សំណុំ​រឿង​ដែល​អាជ្ញាធរ​កំពុង​ចាត់ការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា លោក​នៅ​មិន​ទាន់​ដឹង​ថា តើ​មាន​ពាក្យ​បណ្ដឹង​ហើយ​ឬ​នៅ​នោះ​ទេ ប៉ុន្តែ​លោក​គិត​ថា​ប្រហែល​ជា​មាន​គណបក្ស​នៅ​ខេត្ត​ដាក់​ពាក្យ​បណ្ដឹង​ហើយ ទើប​ព្រះរាជអាជ្ញា​ចេញ​ដីកា​កោះ​នោះ។

អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក កែវ សុធា ជាច្រើន​លើក ប៉ុន្តែ​លោក​បដិសេធ​ក្រោម​ហេតុផល​ថា​ជាប់​រវល់។ រីឯ​ទូរស័ព្ទ​របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក សម សាមួន មិន​អាច​ទំនាក់ទំនង​បាន​ទេ​នៅ​ថ្ងៃ​ទី​១០ ខែ​មេសា។

ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​ស្ត្រី​ម្នាក់​នោះ​ពី​បទ​ប្រមាថ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​នេះ គឺ​មិន​សម​ហេតុផល។ លោក​ពន្យល់​ថា មាត្រា​៥០២ ស្ដីពី​ការ​ប្រមាថ​នោះ គឺ​សំដៅ​តែ​ក្នុង​ពេល​អ្នក​រាជការ​សាធារណៈ​កំពុង​បំពេញ​មុខងារ​តែ​ប៉ុណ្ណោះ មិន​មែន​សំដៅ​លើ​រូបថត​ទេ។ រីឯ​មាត្រា​៤៩៦ ស្ដីពី​ការ​រើសអើង​នោះ គឺ​សំដៅ​ដល់​ការ​រើសអើង​ពូជ​សាសន៍«ប្រមាថ​ទាល់​តែ​ជេរ​ប្រមាថ ហើយ​នៅ​ក្នុង​ច្បាប់​ទាល់​តែ​មន្ត្រី​រាជការ​នោះ​កំពុង​តែ​បំពេញ​បេសកកម្ម មិន​មែន​គ្រាន់​តែ​រូបថត ហើយ​យើង​ចោទ​គេ​ទេ ព្រោះ​ក្នុង​ច្បាប់​មិន​មាន​ចែង​ទេ ហើយ​រឿង​ញុះញង់ ឥឡូវ​នេះ​មិន​ដឹង​ម៉េច​ទេ ស្អី​ក៏​ញុះញង់​ដែរ ខ្ញុំ​អត់​យល់​ដែរ»

ចំពោះ​ករណី​នេះ លោក​មេធាវី សុក សំអឿន យល់​ថា គឺ​ជា​រឿង​សីលធម៌ វា​មិន​មែន​ជា​បទល្មើស​ធំ​ដុំ​នោះ​ទេ ដូច្នេះ​អាជ្ញាធរ​គួរ​តែ​ហៅ​ស្ត្រី​ម្នាក់​នោះ​មក​អប់រំ​ណែនាំ​បាន​ហើយ។

រីឯ​មន្ត្រី​បក្ស​ប្រឆាំង​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ថា​ស្ត្រី​ម្នាក់​នោះ​មិន​មែន​ជា​សកម្មជន ឬ​ជា​សមាជិក​របស់​ខ្លួន​ឡើយ ហើយ​ក៏​មិន​គាំទ្រ​ទង្វើ​អសីលធម៌​របស់​ស្ត្រី​ម្នាក់​នោះ​ដែរ។

ទោះ​យ៉ាង​ណា មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង​សង្កេត​ឃើញ​ថា ការ​អនុវត្ត​របស់​អាជ្ញាធរ​លើ​ករណី​នេះ គឺ​មាន​ស្តង់ដារ​ពីរ ដោយសារ​ករណី​ដែល​ប៉ះពាល់​ដល់​បក្ស​កាន់​អំណាច គឺ​អាជ្ញាធរ​តែង​ចាត់ការ​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត។ ដោយឡែក​ករណី​ប្រមាថ និង​ឈាន​ដល់​គំរាម​កំហែង​សម្លាប់​មេ​ដឹកនាំ​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ជាដើម​នោះ មិន​ត្រូវ​បាន​អាជ្ញាធរ​ជួយ​ស៊ើប​អង្កេត និង​ចាត់ការ​តាម​ច្បាប់​ឡើយ ក្រោម​ហេតុផល​ផ្សេងៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (8)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Khmer Melbourne

ពី Australia

I support this woman more than 100%.
I apple all Khmer please help her in every ways to support her , her family for long-term.

I wish her safe from this cruel regime in Cambodia.

Khmer Melbourne.

Apr 11, 2017 05:25 PM

Ratha

ពី Phnom Penh

Come on man. Leave the girl alone, it's just a picture...let her spit out her anger, her frustration.

Don't ruin her freedom, her life. A free country encourages its own people to do crazy things. That would make us strong.

Apr 11, 2017 04:35 PM

អ្នក​អាន​អនាមិក

well, well Hun Sen and CPP think they are better than God. they use their power to hurt people, to make people fear them. I had seen this type of threat in Pol Pot already.

Apr 11, 2017 03:29 AM

Cambodia Freedom

ពី Siem Reap

របប​តិរច្ឆាន​គ្មាន​ចេះ​ធ្វើ​អី​ផ្សេង​ទេ​ ប្រើ​តែ​ច្បាប់​ព្រៃ​ចាប់​ហើយ​និង​ចង​តែ​ប៉ុណ្ណោះ​ ខ្ញុំ​តែង​ឃើញ​ស្លាក​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ក្រុម​ពួក​របប​តិរច្ឆាន​បំ​ផ្លាញ​គ្មាន​ឃើញ​អា​ជ្ញា​ធរ​ណា​ទៅ​ស្វែង​រក​ចាប់​ដើម្បី​យក​ទៅ​ផ្តន្ទា​ទោស​ទេ​ នេះ​ហើយ​ដែល​ហៅ​ថា​តុលា​ការ​ អា​ជ្ញា​ធរ​ បម្រើ​បក្ស​មិន​ខុស​មែន​

Apr 11, 2017 02:41 AM

អ្នក​អាន​អនាមិក

អនិចា​! សូម្បីតែស្អប់មនុស្សកខុសច្បាប់ដែ។

Apr 10, 2017 08:30 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល