សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ

អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន ៩ ហៅ​កាត់​ថា ស៊ី.អេស.អូស (CSOs) ដែល​អះអាង​ខ្លួន​ឯង​ថា ធ្វើការ​ទាក់ទង​វិស័យ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិបាលកិច្ច​ល្អ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើង​វិញ។

ការ​អំពាវ​នេះ​ធ្វើឡើង ស្រប​ពេល​ដែល​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ ​៥៥​រូប ចូល​ស្បថ​ក្នុង​វាំង នៅ​រសៀល​ថ្ងៃ​ទី​៥ សីហា នេះ។

ទីលាន​ប្រជាធិបតេយ្យ​ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០ ត្រូវ​បាន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា​បិទ​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៤ បន្ទាប់​ពី​បក្ស​សង្គ្រោះ​ជាតិ​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​តវ៉ា​អំពី​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​នៃ​ការបោះឆ្នោត​ជាតិ​ខែ​ឆ្នាំ​២០១៣ រួចមក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។