កម្ពុជា-សហភាព​អឺរ៉ុប​បើក​កិច្ច​ប្រជុំ​ខណៈ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន

ដោយ យាង សុជាមេត្តា
2016.05.02
គេហទំព័រ​របស់​ក្រសួង​ការ​បរទេស ៨៥៥ គេហទំព័រ​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ Screenshot
Screenshot

ក្រសួង​ការ​បរទេស​កម្ពុជា និង​សហភាព​អឺរ៉ុប បើក​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-សហភាព​អឺរ៉ុប លើក​ទី​៩ ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ឧសភា នៅ​ទីស្ដីការ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

ក្រសួង​ការ​បរទេស​កម្ពុជា ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​នេះ​ពិភាក្សា​លើ​បញ្ហា​មួយ​ចំនួន​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី ដើម្បី​ធានា​ការ​ធ្វើ​ប្រតិបត្តិការ​ដោយ​រលូន និង​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​កិច្ចព្រមព្រៀង ការ​ផ្ដោត​លើ​វិស័យ​សំខាន់ៗ​ដែល​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក រួម​មាន ទំនាក់ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច ការ​អភិវឌ្ឍ​នយោបាយ​នៅ​កម្ពុជា និង​នៅ​សហភាព​អឺរ៉ុប ជាដើម។

កិច្ច​ប្រជុំ​រវាង​ក្រសួង​ការ​បរទេស​កម្ពុជា និង​សហភាព​អឺរ៉ុប ប្រព្រឹត្ត​ទៅ​ស្រប​ពេល​ដែល​មន្ត្រី​បក្ស​ប្រឆាំង កំពុង​ត្រូវ​បាន​បក្ស​កាន់​អំណាច​ធ្វើ​ទុក្ខបុកម្នេញ និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជុំវិញ​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។ បញ្ហា​នេះ សង្គម​ស៊ីវិល​ក៏​បាន​ស្នើសុំ​អន្តរាគមន៍​ពី​សហភាព​អឺរ៉ុប។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី មិន​ទាន់​ឲ្យ​ដឹង​នៅ​ឡើយ​ពី​ខ្លឹមសារ​នៃ​ជំនួប​នេះ។ លោក​ថា លទ្ធផល​នៃ​កិច្ច​ប្រជុំ នឹង​ត្រូវ​គេ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។