ពលរដ្ឋខ្មែរ ខ្មែរកម្ពុជាក្រោម ពលរដ្ឋដេហ្កា ឬម៉ុងតាញ៉ា និងពលរដ្ឋឡាវ គ្រោងធ្វើមហាបាតុកម្មមួយនៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ខាងមុខវិមានរដ្ឋសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Washington) ដើម្បីប្រឆាំងនឹងការបន្តទន្ទ្រានយកដីធ្លីរបស់ក្រុមជនជាតិដើមពីសំណាក់វៀតណាម ក្នុងបុព្វហេតុធ្វើឲ្យសុបិនរបស់អតីតមេដឹកនាំវៀតណាម ហូជីមិញ ក្នុងការត្រួតត្រាអាស៊ីភាគអាគ្នេយ៍ ក្លាយជាការពិត។
បាតុកម្មរបស់ក្រុមនេះ គឺក្នុងគោលបំណងដាក់សម្ពាធលើរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការជំរុញឲ្យរដ្ឋាភិបាលផ្ដាច់ការរបស់វៀតណាម គោរពសិទ្ធិសេរីភាព និងជំនឿសាសនារបស់ពលរដ្ឋដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម ពិនិត្យឡើងវិញនូវគោលនយោបាយវិនិយោគទុនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ក្នុងប្រទេសវៀតណាម ទាមទារឲ្យវៀតណាម បញ្ឈប់ការបាញ់ជាតិគីមីទៅលើផលដំណាំរបស់ពលរដ្ឋខ្មែរ និងការទប់ស្កាត់រដ្ឋាភិបាលវៀតណាម ពីការចូលរួមក្នុងកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មក្នុងតំបន់ប៉ាស៊ីហ្វិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
