ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចូលជួបលោក ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃច័ន្ទ ទី៩ ខែឧសភា នៅមុនពេលលោកចប់អាណត្តិ។
សេចក្ដីជូនដំណឹងដែលចេញផ្សាយដោយអគ្គលេខាធិការរដ្ឋសភា នៅថ្ងៃទី៦ ខែឧសភា ឲ្យដឹងថា លោក ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យលោក ខេវីន ឆក (Kevin Cheok) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា ចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាបលា។
លោក ខេវីន ឆក ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា បានមកធ្វើជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ចាប់តាំងពីខែសីហា ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
