រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ចន ឃែរី ថា​លោក​បារម្ភ​ពី​ស្ថានភាព​បក្ស​ប្រឆាំង​នៅ​កម្ពុជា

ដោយ ម៉ម មុនីរតន៍
2016-01-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហោ ណាំហុង ចន ឃែរី ២០១៦ ៨៥៥
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង (ស្ដាំ) ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ចន ឃែរី (Jonh Kerry) នា​ទីស្ដីការ​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។ RFA/Sorn Chanratha
RFA/Sorn Chanratha

មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ខណៈ​ស្ថានភាព​នយោបាយ​ម្ដង​ក្ដៅ​ម្ដង​ត្រជាក់​នៅ​ពេល​នេះ។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​កម្ពុជា ពុំ​បាន​ធ្វើ​អត្ថាធិប្បាយ​វែង​ឆ្ងាយ​អំពី​រឿង​នេះ នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទេ។

នៅ​ក្នុង​ជំនួប​ទ្វេភាគី​ដែល​ប្រើ​ពេល​ប្រមាណ​ជិត ១​ម៉ោង នៅ​ទីស្ដីការ​ក្រសួង​ការ​បរទេស​កម្ពុជា មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក បញ្ជាក់​ថា ខ្លួន​មាន​ក្ដី​បារម្ភ​ចំពោះ​ជីវិត​នយោបាយ​គណបក្ស​ជំទាស់ នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ។

ការ​ចេញ​ដីកា​ចាប់​ខ្លួន​ដោយ​ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ ប្រឆាំង លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​សម្ពាធ​នយោបាយ​ថ្មី​មួយ​ទៀត ដែល​សហរដ្ឋ​អាមេរិក មើល​ឃើញ​ថា ពុំ​មាន​តុល្យភាព ឬ​ភាព​មិន​ស្មើ​គ្នា​ក្នុង​ការ​ប្រកួត​ប្រជែង​ផ្នែក​នយោបាយ​នៅ​ពេល​នេះ។

ថ្លែង​នៅ​ចំពោះ​មុខ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ចន ឃែរី (Jonh Kerry) រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បញ្ជាក់​ថា លោក​មាន​ភាព​តានតឹង និង​ក្ដី​កង្វល់​ចំពោះ​ជោគ​វាសនា​គណបក្ស​ក្រៅ​រដ្ឋាភិបាល ខណៈ​ច្រក​ទ្វារ​នយោបាយ​របស់​គណបក្ស​ជំទាស់ ស្ទើរ​តែ​ត្រូវ​បាន​បិទ​ជិត​អស់​ទៅ​ហើយ​នោះ។ នេះ​ជា​ការ​ថ្លែង​របស់ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស បន្ទាប់​ពី​ជំនួប​បិទ​ទ្វារ​បាន​បញ្ចប់​ទៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ មករា។

ឆ្លើយ​តប​រឿង​នេះ លោក ហោ ណាំហុង ទទួល​ស្គាល់​ថា លោក ចន ឃែរី ពិត​ជា​បាន​លើក​ពី​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ជំនួប​ទ្វេភាគី​មែន ក៏ប៉ុន្តែ លោក ហោ ណាំហុង ឆ្លើយ​ដោយ​ខ្លី​ថា លោក​ពុំ​បាន​បកស្រាយ​អ្វី​ទាំងអស់​ចំពោះ​រឿង​នេះ ទៅ​ដល់​ដៃគូ​សន្ទនា​របស់​លោក​នៅ​ក្នុង​ជំនួប​នោះ។ ម្យ៉ាង​វិញ​ទៀត លោក ហោ ណាំហុង រំពឹង​ថា បញ្ហា​ដូច​គ្នា​នេះ​ប្រហែល​ជា លោក ចន ឃែរី អាច​នឹង​ជជែក​ដែរ​ជាមួយ លោក ហ៊ុន សែន។ ហេតុ​នេះ បន្ទុក​ដ៏​សំខាន់​នេះ គឺ​លោក ហោ ណាំហុង និយាយ​ថា ទុក​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​វិញ​ចុះ។ លោក​បន្ត​ថា «គាត់​គ្រាន់​តែ​លើក​ថា នែ៎! គាត់​មាន​ការ​បារម្ភ​អំពី​បញ្ហា​ទាក់ទង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។ ខ្ញុំ​ក៏​មិន​ឆ្លើយ​ដែរ អាច​គាត់​ជាមួយ​សម្ដេច ខ្ញុំ​ក៏​មិន​ដឹង​ដែរ»

បើ​ទោះ​ជា​បែប​ណា របៀបវារៈ​ដែល​គេ​រំពឹង​ថា លោក ចន ឃែរី នឹង​លើក​យក​ស្ថានភាព​របស់ លោក សម រង្ស៊ី ដាក់​លើ​តុ​ចរចា​ដែរ​នោះ មិន​ត្រូវ​បាន​គេ​លាត​ត្រដាង​ជា​សាធារណៈ​ណា​មួយ​ឡើយ។ លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​ជំទាស់ ឲ្យ​ដឹង​ក្រោយ​ជំនួប​ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយ លោក ចន ឃែរី ដែរ​នោះ បញ្ជាក់​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​ថា ពុំ​មាន​ការ​លើក​របៀបវារៈ​ដាច់​ដោយឡែក​រឿង លោក សម រង្ស៊ី ទេ។ ផ្ទុយ​ទៅ​វិញ ប្រធាន​ចម្បង គឺ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត និង​ការ​វិវឌ្ឍន៍​នយោបាយ​នៅ​កម្ពុជា នា​ពេល​នេះ។ លោក កឹម សុខា បញ្ជាក់​ថា បើ​ទោះ​ជា​លោក​ពុំ​បាន​លើក​បញ្ហា​ដោយ​ចំ ក៏​សហរដ្ឋ​អាមេរិក បាន​ដឹង​រួច​អស់​ទៅ​ហើយ។

កាល​ពី​ពេល​ថ្មីៗ​នេះ កូន​ប្រុស​របស់ លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ប្រាប់​កាសែត អេ.ភី (AP) នៅ​ក្នុង​បទសម្ភាសន៍​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក (Washington, DC) ដោយ លោក ហ៊ុន ម៉ានី លើក​ឡើង​ថា ប្រធាន​គណបក្ស​ជំទាស់ គឺ​លោក សម រង្ស៊ី អាច​នឹង​មាន​ឱកាស​ចូល​ប្រឡូក​នយោបាយ​ឡើង​វិញ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព យល់​ថា សហរដ្ឋ​អាមេរិក នៅ​តែ​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ក្របខ័ណ្ឌ​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អ្នកស្រី​បន្ត​ថា របៀបវារៈ​នៃ​ភាព​ចម្រូងចម្រាស​ផ្នែក​នយោបាយ ក៏​ជា​ប្រធាន​ដែល​មិន​អាច​ខ្វះ​បាន​ដែរ ក្នុង​ការ​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​លើក​នេះ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់ លោក ចន ឃែរី៖ «គាត់​បាន​លើក​អំពី​បញ្ហា​រសើប​មួយ​ចំនួន​ដូចជា ការ​វិវឌ្ឍន៍​ផ្នែក​នយោបាយ​ដែល​គួរ​ឲ្យ​បារម្ភ ហើយ​គាត់​បាន​លើក​ទំនាក់ទំនង​ដែល​កំពុង​តែ​ប្រឈម​រវាង​គណបក្ស​កាន់​អំណាច ហើយ​និង​គណបក្ស​ប្រឆាំង។ បន្ថែម​ទៀត ក៏​បាន​លើក​មេ​ដឹក​នាំ​គណបក្ស​កំពុង​តែ​នៅ​ក្រៅ​ប្រទេស ជាដើម»

យ៉ាង​នេះ​ក្ដី លោក ហោ ណាំហុង អះអាង​ថា ថ្វី​បើ​ជំនួប​ពុំ​បាន​ជជែក​ច្រើន​ទៅ​លើ​ស្ថានភាព​នយោបាយ កិច្ច​ពិគ្រោះ​យោបល់​ភាគ​ច្រើន​លើក​នេះ​របស់​លោក​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក គឺ​ស្នើ​ឲ្យ​អាមេរិក លើក​លែង​ពន្ធ​នាំ​ចូល​ផ្នែក​សម្លៀកបំពាក់​ពី​កម្ពុជា បញ្ហា​សមុទ្រ​ចិន និង​រឿង​ដ៏​រសើប​មួយ​ទៀត គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​របស់​កម្ពុជា ទៅ​លើ​ក្រុម​ភេរវកម្ម អាយស៊ីស (ISIS)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ភវវរ័្មន

ពី បាវិត

ឆ្លើយ​តប​នឹង​ការ​ព្រួយ​បារម្ភ​​នេះ លោក ហោ ណាំហុង ទទួល​ស្គាល់​ថា លោក ចន ឃែរី ពិត​ជា​បាន​លើក​ពី​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ជំនួប​ទ្វេភាគី​មែន ក៏ប៉ុន្តែ តា ណាំហុង ឆ្លើយ​ដោយ​ខ្លី​ថា តាពុំ​បាន​បកស្រាយ​អ្វី​ទាំងអស់​ចំពោះ​រឿង​នេះ ទៅ​ដល់​ដៃគូ​សន្ទនា​រ​នៅ​ក្នុង​ជំនួប​នោះ។ ម្យ៉ាង​វិញ​ទៀត តា​ណាំហុង រំពឹង​ថា បញ្ហា​ព្រួយ​បារម្ភ​នេះ​​ប្រហែល​ជា លោកឃែរី ​នឹងយក​ទៅ​​ជជែក​ផង​ដែរ​ជាមួយ លោក ហ៊ុន សែន។ ហេតុ​នេះ បន្ទុក​ដ៏​សំខាន់​នេះ គឺ​តាណាំហុង ទុក​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​វិញ​ចុះ ។ សក្ដាពល​ដ៏​សំខាន់​និង​ជាគុណធម៌មនុស្ស​ជាតិ​របស់​មហា​អំណាច​​សហរដ្ឋអាមេរិក​​គឺ​ការ​ជម្រុញ​ឲ្យ​មេដឹក​នាំ​ដែល​មាន​ល្បិចកល​ក្រាញ​​អំណាចដោយ​ប្រើ​ប្រាស់​អំពើ​ហឹង្សា អាងកម្លាំង​កងទ័ព ប្រើ​ប្រព័ន្ធ​តុលាការ​គាបសង្កត់​ប្រជាពលរដ្ឋ ​​បា្រស់ចាក​ពី​លិទ្ធិ​ប្រជាធិបតេយ្យ ឲ្យ​បញ្ឈប់​ជា​បន្ទាន់និង​វិល​ទៅ​រក​ការ​​​គោរ​ពច្បាប់ គោរព​សិទ្ធិ​មនុស្ស​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​​​​មាន​យុត្តិធម៌សង្គម​ ប្រ​កាន់​លិទ្ធិ​ប្រជាធិបតេយ្យឡើង​វិញ ។ បើ​សហ​រដ្ឋអាមេរិក​មិន​​យក​បញ្ហាសិទ្ធិមនុស្ស​ លិទ្ធិ​ប្រជាធិបតេយ្យ ជា​គោល​មក​ប្រដៅ​ច្បាប់​មេដឹកនាំផ្ដាច់ការ​​​ទាំង​នោះ​ទេ គឺ​វា​មិន​ខុស​អ្វី​ពី​មហាអំណាចចិន ដែល​ចង់​បាន​តែ​ទឹក​ដី​ ទីផ្សារនោះ​ឡើយ ។ ប្រទេស​ចិន​មិន​ខ្វល់​​ពី​ប្រទេស​ណា​មាន​ដឹក​នាំ​សាហាវ​ផ្ដាច់​ការ​ បំពាន​សិទ្ធិ​មនុស្ស​អ្វី​ទាំង​អស់ គឺ​មហា​អំណាច​ចិនចង់​បាន​​តែ​ទឹក​ដី​ ព្រៃ​ឈើ​រ៉ែ សេដ្ឋកិច្ច​ និង​ជាទីផ្សារ​សម្រាប់​ប្រទេស​ចិនតែប៉ុណ្ណោះ​ ។

Jan 27, 2016 02:05 AM

អ្នក​អាន​អនាមិក

ម៉េចហើយខ្មាស់គេអត់ សូម្បីតែឈ្មោះគេមិននឹកផង ចប់ហើយសាងគ្រោះជាតិ

Jan 26, 2016 09:29 PM

អ្នក​អាន​អនាមិក

បក្សប្រឆាំងអួតតែអាមេរិក ដល់ពេលអាមេរិកមកមិនឃើញគេទៅដល់ស្នាក់ការបក្សផង តែពួកបក្សប្រឆាំងរត់ទៅអើតរបងសុំគេជួបទៅវិញ

Jan 26, 2016 09:27 PM

អ្នក​អាន​អនាមិក

ចុះបើទៅសុំគេជួបដល់កន្លែងដេកទៅហើយ គេចេះតែថាទៅដើម្បីអោយពួកហ្នឹងឆាប់ត្រឡប់ទៅវិញ ព្រោះគេធុញ

Jan 26, 2016 09:24 PM

អ្នក​អាន​អនាមិក

It is such an embarrassment to the Cambodian government when its foreign minister Hor Namhong can't even provide answer to its counterpart US Secretary of States John Kerry. If he pushed all questions and answers to Hun Sen then what is his job be as a foreign minister? This signifies Hun Sen has complete and total control of his government.

Jan 26, 2016 10:12 AM

អ្នក​អាន​អនាមិក

That says it all. This is what we get when we have thieves and thugs governing the country.

Jan 28, 2016 01:51 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល