ក្នុងរូបភាពមួយដែលលោកដាក់ផ្សាយកាលពីថ្ងៃទី១២ វិច្ឆិកា លោកសរសេរថា មន្ត្រីការទូតប្រទេសសមាជិកអាស៊ានមួយចំនួន បានធ្វើពិធីលាគ្នាឲ្យលោក និងភរិយារបស់លោក។ លោកបន្តថា លោកមិនទាន់ដឹងថា លោកនឹងត្រូវផ្លាស់ប្ដូរតំណែងទៅធ្វើការងារនៅកន្លែងណានៅឡើយទេ។
មន្ត្រីរដ្ឋាភិបាលបានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ការចាកចេញពីតំណែងរបស់ លោក ហោ ណាំបូរា នឹងប្រារព្ធធ្វើជាផ្លូវការក្រោយពេលព្រះមហាក្សត្រចុះព្រះហត្ថលេខានៅពេលខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
