លោក ហ៊ុន សែន បដិសេធ​នឹង​កាសែត​ថៃ​ថា​ចង់​លើក​កូន​ប្រុស​ស្នង​តំណែង

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៦ សីហា បាន​ឆ្លើយ​តប​ទៅ​នឹង​កាសែត​ថៃ ឌឺណេសិន(The Nation) ដែល​បាន​សរសេរ​ថា លោក​នាយក​រដ្ឋមន្ត្រី​នឹង​លើក​កូន​ប្រុស​បង្កើត ហ៊ុន ម៉ាណែត ស្នង​តំណែង​របស់​លោក​ជា​នាយករដ្ឋមន្ត្រី។

លោក ហ៊ុន សែន បាន​ថ្លែង​ថា លោក​មិន​អាច​ផ្ទេរតំណែង​ទៅ​ឲ្យ​កូន​បាន​តាម​ចិត្ត​ទេ នៅ​កម្ពុជា​ដែល​កំពុង​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ឡើង​កាន់​អំណាច​តាមរយៈ​​ការ​បោះឆ្នោត៖

ស្ដាប់​សំឡេង​ផ្ទាល់​របស់​លោក ហ៊ុន សែន

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​៥ នៅ​សណ្ឋាគារ សូហ្វីថែល​ភោគីត្រា ស្ដីពី​ភាព​ដឹកនាំ​នៃ​បញ្ញវន្ត​ឆ្នើម​ឆ្នាំ​២០១៤ ដែល​មាន​យុវជន និង​មន្ត្រី​រដ្ឋាភិបាល​នានា​ចំនួន​ជិត ១ពាន់​នាក់ មក​ពី​ប្រទេស ៤៧ ចូលរួម។

កាល​ពី​សប្ដាហ៍​មុន​នេះ ប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រីការពារជាតិ ទៀ បាញ់បាន​ទស្សនកិច្ច​ប្រទេស​ថៃ​រយៈ​ពេល​ពីរ​ថ្ងៃ​ដើម្បី​រឹត​ចំណង​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​យោធា​ថៃ ដែល​ក្នុង​នោះ​មាន លោក​ឧត្ដម​សេនីយ៍ ហ៊ុន ម៉ាណែត រួម​ដំណើរ​និង​មាន​តួនាទី​សំខាន់​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​ភាគី​ថៃ​ដែរ។ តាម​រយៈ​វត្តមាន​លោក ហ៊ុន ម៉ាណែត មានមុខ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​យោធា​ថៃ​ពេល​នោះ​ហើយ ទើប​ធ្វើឲ្យ​កាសែត​ថៃ​មួយ​នេះ​សរសេរ​ផ្សាយ​ថា លោក ហ៊ុន សែន មាន​បំណង​លើក​កូន​ប្រុស​ស្នង​តំណែង ដឹកនាំ​កម្ពុជា​បន្ត​ពី​លោក​ទៅ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។