លោក ហ៊ុន សែន ប្រាប់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ត្រូវ​ធានា​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌

ដោយ តាំង សារ៉ាដា
2016-11-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពិធី​ខួប​ឆ្នាំ​ទី​៨ នៃ​ប្រកាស​បង្កើត​បញ្ជា​ការដ្ឋាន​អង្គរក្ស នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦។
ពិធី​ខួប​ឆ្នាំ​ទី​៨ នៃ​ប្រកាស​បង្កើត​បញ្ជា​ការដ្ឋាន​អង្គរក្ស នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦។
Photo: RFA

 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ត្រូវ​ធានា​ដាច់ខាត​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​កើត​ឡើង​នៅ​កម្ពុជា ដែល​បំផ្លាញ​នូវ​សេចក្តី​សុខ និង​សន្តិភាព​របស់​ប្រទេស​ជាតិ ហើយ​ត្រូវ​ការពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់។

លោក​បន្ត​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ត្រូវ​ខិតខំ​លុប​បំបាត់​ភាព​អសកម្ម​របស់​ខ្លួន ហើយ​ត្រូវ​ចូលរួម​កសាង​អំពើ​ល្អ និង​សកម្មភាព​ជួយ​សង្គម​ឲ្យ​បាន​ច្រើន ដូចជា​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ ពិសេស​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ បញ្ជី​ជាតិ និង​ប័ណ្ណ​ស្នាក់នៅ ជាដើម។

ការ​ព្រមាន​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​នៅ​ថ្ងៃ​បិទ​សិក្ខាសាលា​នៃ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ វិច្ឆិកា នេះ។

លោក ហ៊ុន សែន ក៏​បាន​ជំរុញ​ឲ្យ​កង​កម្លាំង​គ្រប់​ប្រភេទ ត្រូវ​ការពារ​ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី​ឲ្យ​បាន​ដាច់ខាត និង​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង។ ជាង​នេះ​ទៅ​ទៀត គឺ​ត្រូវ​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស អំពើ​ប្លន់​ប្រដាប់​អាវុធ និង​បញ្ហា​សណ្ដាប់ធ្នាប់​សង្គម​ជាច្រើន​ទៀត។

ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៧ តុលា ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ សុំ​ឲ្យ​លុប​បំបាត់ និង​ចាត់​វិធានការ​លើ​កម្លាំង​សន្តិសុខ​ខុស​ច្បាប់ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រើ​ដើម្បី​បង្ក្រាប​លើ​ការ​ជួបជុំ ការ​ធ្វើ​បាតុកម្ម និង​កូដកម្ម​ដោយ​សន្តិវិធី​ពី​លោក ស ខេង ព្រោះ​រាល់​ការ​ប្រើ​អំណាច​របស់​កង​កម្លាំង​សន្តិសុខ​ខណ្ឌ និង​កង​កម្លាំង​ដែល​មិន​ស្គាល់​អត្តសញ្ញាណ គឺ​ជា​ទង្វើ​ខុស​ច្បាប់ ដែល​ត្រូវ​មាន​វិធានការ​លុប​បំបាត់​ជា​បន្ទាន់ ហើយ​ជន​ដែល​ប្រព្រឹត្ត​ហិង្សា ត្រូវ​តែ​យក​ទៅ​ផ្ដន្ទាទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

There is no "color revolutions" only "Voting Revolution." Remember...

"We are poor individuals with no power, but together on election days, we will bring down this corrupt murderous government."
ពួក​យើង​គឺ បុគ្គលក្រីក្រ មិនមានអំណាច,ប៉ុន្តែជាមួយគ្នានៅថ្ងៃបោះឆ្នោត, យើងនឹងទម្លាក់រដ្ឋាភិបាលឃាតកម្មពុករលួយនេះ។
សូមប្រជាជនរួបរួមគ្នា គំអោយ លោកជាវិជ្ជា លោកឈុតវុទ្ធី លោកកែមឡី ស្លាប់នៅក្នុងការឥតប្រយោជន៍។

Remember, this corrupt government is not normal, it is sick, it has cancer. So, our vote is to cure this disease.
We want healthy government. If the government is healthy, then the people are also healthy.
សូមចាំថារដ្ឋាភិបាលពុករលួយនេះមិនមែនជារដ្ឋាភិបាលធម្មតាទេ, គឺមានជំងឺមហារីក។ ដូច្នេះការបោះឆ្នោតរបស់យើងគឺដើម្បីព្យាបាលជំងឺនេះ។
យើងចង់ឱ្យរដ្ឋាភិបាលមានសុខភាពល្អ។ បើរដ្ឋាភិបាលមានសុខភាពល្អ, មនុស្សយើងមានសុខភាពល្អផងដែរ។

Nov 04, 2016 12:30 PM

អ្នក​អាន​អនាមិក

well, well Mr. Hun Sen said "កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ត្រូវ​ធានា​ដាច់ខាត​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​កើត​ឡើង​នៅ​កម្ពុជា ដែល​បំផ្លាញ​នូវ​សេចក្តី​សុខ និង​សន្តិភាព​របស់​ប្រទេស​ជាតិ ហើយ​ត្រូវ​ការពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់។"
Hun Sen need to ask himself why color revolution coming? second protect legal government. it is right to protect legal justice government. not the government corrupted the election or do not protect government who want to break Khmer apart, do not protect government who not listen to the king who want peace. don't protect government think only their party and hurt opponent party. don't protect government use court as their advantage. and more over don't protect government who use military/soldiers as their advantage on other party. all these will keep peace for people and the country. love your painful people and your future country, not someone telling you to do the wrong thing. military/soldiers can help the country from dictatorship. think and think there will be away to help.

Nov 04, 2016 02:54 AM

អ្នក​អាន​អនាមិក

Why he is so scare ?

Nov 03, 2016 09:48 PM

អ្នក​អាន​អនាមិក


អត់មានឃើញខ្មែរណាធ្វើបដិវត្តន៍ពណ៌ផង មួយថ្ងៃៗឃើញតែខ្មែរយំ តើយកទឹកភ្នែកទៅធ្វើបដិវត្តន៍មិចនឹងកើតទៅ ក្រែងបុរសខ្លាំងធ្លាប់ឆ្លងស្កាត់រួចហើយតើអីដែលបានធ្វើបដិវត្តន៍ជាមួយយួនបង្ហូរឈាមខ្មែរនោះ ឬមួយក៍បុរស់ខ្លាំងខ្លាចស្រមោលខ្លួនឯង? ប្រហែលហើយមើលទៅព្រោះមនុស្សគ្មានបាបរមែងស្ងប់ស្ងាត់ក្នុងចិត្ត។

Nov 03, 2016 09:06 PM

អ្នក​អាន​អនាមិក

In a democracy country the government always changes leadership. In a dictator country like Cambodia, one man rules until he died.

Nov 03, 2016 12:05 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល