សហភាព​អន្តរ​សភា​ថ្កោលទោស​ការ​រំលោភ​សិទ្ធិ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ

ដោយ ឡេង ម៉ាលី
2017-04-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាត់​ធាក់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន នៅ​មុខ​បរិវេណ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។
ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាត់​ធាក់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន នៅ​មុខ​បរិវេណ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។
Photo: RFA

សហភាព​អន្តរ​សភា (IPU) នៅ​ព្រឹក​ថ្ងៃ​ទី​៥ មេសា ចេញ​សេចក្ដី​សម្រេច​ចិត្ត​របស់​ខ្លួន​មួយ ថ្កោលទោស​ការ​រំលោភ​សិទ្ធិ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង។

សេចក្ដី​សម្រេច​ចិត្ត​នេះ ត្រូវ​បាន​សហភាព​អន្តរ​សភា (IPU) ធ្វើ​ឡើង​ក្នុង​សន្និបាត​លើក​ទី​១៣៦ នៅ​ទីក្រុង​ដាកា ប្រទេស​បង់ក្លាដេស នៅ​ព្រឹក​ថ្ងៃ​ទី​៥ មេសា ទាក់ទង​នឹង​ករណី​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ កាល​ពី​ពេល​ថ្មីៗ​នេះ។

គណៈប្រតិភូ​កម្ពុជា តំណាង​ឲ្យ​ព្រឹទ្ធសភា និង​រដ្ឋសភា ច្រាន​ចោល​ភ្លាមៗ ដោយ​ចាត់​ទុក​សេចក្ដី​សម្រេច​នេះ​ថា​មិន​មាន​ភាព​ពេញលេញ និង​មាន​ភាព​លម្អៀង​កាន់​ជើង​ភាគី​ម្ខាង ព្រោះ​សេចក្ដី​សម្រេច​នេះ​មិន​បាន​ផ្ដល់​ការ​ពិចារណា​ត្រឹមត្រូវ។

គណៈប្រតិភូ​កម្ពុជា ថ្លែង​ថា គណៈកម្មការ​សិទ្ធិ​មនុស្ស​សហភាព​អន្តរ​សភា ប្រហែល​ជា​មិន​បាន​រាយការណ៍​ពី​អ្វី​ដែល​ខាង​ភាគី​កម្ពុជា បាន​ពន្យល់​នោះ ដល់​ប្រធាន​របស់​ខ្លួន​ទេ។ ទី​ពីរ ព្រឹទ្ធសភា និង​រដ្ឋសភា បាន​រៀបចំ​ទទួល​ការ​ធ្វើ​ទស្សនកិច្ច​របស់​ប្រតិភូ​គណៈកម្មការ​សិទ្ធិ​មនុស្ស ដើម្បី​ឲ្យ​បាន​ជជែក​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​សភា ព្រឹទ្ធសភា ជាមួយ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ប៉ុន្តែ​គណៈកម្មការ​នេះ​មិន​បាន​ទៅ​ជួប។ ការ​អញ្ជើញ​នៅ​តែ​មាន​នៅ​ឡើយ។

ទោះ​ជា​តំណាង​ប្រតិភូ​កម្ពុជា ខំ​ការពារ​ខ្លួន​ក្ដី ក៏​ទីបំផុត សមាជិក​សហភាព​អន្តរ​សភា (IPU) សម្រេច​ចិត្ត​ថ្កោលទោស​កម្ពុជា ដដែល។

ប្រធាន​សហភាព​អន្តរ​សភា ថ្លែង​ថា លោក​នឹង​មក​កម្ពុជា ទៀត តាម​ការ​អញ្ជើញ ដោយ​មាន​បញ្ហា​ពីរ​នៅ​ក្នុង​ដៃ គឺ​ទី​មួយ ការ​រំលោភ​សិទ្ធិ​សមាជិក​សភា ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ និង​មួយ​ទៀត គឺ​អំពី​ស្ថានភាព​នយោបាយ​ទូទៅ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ភវវ្ម័ន

ពី បាវិត ស្វាយ​រៀង​

ពួក​​ខ្មែរ​ក្រហម​ជំនាន់​មុនដែលបាន​កាន់​អំណាច​ពី​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩ បានបង្កើត​របប​ប្រល័យពូជសាសន៍​ សម្លាប់ជាតិ​ខ្មែរ​ទាំង​ស្រុង​ក៏​ពួក​វា​មិន​ទទួល​ស្គាល់​ការ​ថ្កោល​ទោសនិង​ប្រកែក​ច្រានចោល​គ្រប់​ពាក្ស! ខ្មែរ​ក្រហម​ជំនាន់​ក្រោយនេះ​ ទោះបី​​ជា​បំផ្លាញ​ជាតិ​សម្លាប់មនុស្ស​ដោយ​ប្រយោល តាម​ផែនការយួន ក៥ កំទេច​ទាំងស្រុង​ធនធាន​ធម្មជាតិ​ព្រៃ​ឈើ​ ឲ្យ​ប្រជាជន​យួន​ចូល​មកដណ្ដើម​ទឹក​ដី​ ដណ្ដើម​សេដ្ឋកិច្ច​ បំផ្លាញបរិស្ថាន ជាតិ​ខ្មែរ ធ្វើ​ឲ្យ​ជាតិ​ខ្មែរ​ម្ចាស់​ស្រុក​ ក្រ​រហាម​ និរាស​ព្រាត់ប្រាស់​គ្រួសារបាត់បង់​​មុខ​របរ​ ចាក​ឆ្ងាយ​ភូមិ​កំណើត​ទៅ​ស៊ីឈ្នួល​ជាតិ​ដទៃ​ជិតខាង​ ក្លាយ​ជា​ជនជាតិ​ភាគតិច​​លើ​មាតុភូមិខ្លួន​ឯង ។ល។ ក៏​ពួក​វា​​បក​ស្រាយ​របៀប​ អីចឹង​ដដែល​គឺ​ច្រានចោល​ យ៉ាង​អគតិ ងងើលឥត​ខ្មាស់​​! របប​ខ្មែរ​ក្រហម​ជំនាន់ថ្មី ជ្រក​ក្រោម​លិទ្ធិ​ប្រជាធិបតេយ្យ វាយ​តំណាង​រាស្រ្ដ​ វាយ​រាស្រ្ដ ចាប់​តំណាង​រាស្រ្ដ​ដាក់គុក​ទាំង​នៅ​មាន​អភ័យឯកសិទ្ធិ​ចាប់​ទាំង​ប្រជាពលរដ្ឋ​ សមាជិក​អង្គការ​ ការពារសិទ្ធិុមនុស្ស​ មន្រ្ដី​គ.ជ.ប​ ដាក់គុក ក៏​ពួក​វា​បក​ស្រាយច្រាល​ចោល រាល់ការ​ថ្កោល​ទោស​ពី​មតិ​ជាតិ​និង​អន្ដរជាតិ យ៉ាង ងងើល​ដដែល!

Apr 05, 2017 11:17 PM

អ្នក​អាន​អនាមិក


ចំណុចរសើបរបស់បក្សទុច្ចរិតគឺការពិត ជាធម្មតា មុនុស្សទុច្ចរិតមិនចូលចិត្តការពិតនោះទេ។

Apr 05, 2017 09:50 PM

អ្នក​អាន​អនាមិក

នៅពេលបានឃើញរូបភាពសោនាដកម្មដ៏សាហាវរបស់បក្សកាន់អំណាចធ្វើបាបរាស្ត្រនិង រហូតដល់តំណាងយើងម្តងហើយម្តងទៀតបែបនេះ ធ្វើឲ្យយើងឈឺចាប់យ៉ាងក្រៃលែង និង ធ្វើការពិចារណាបែបបទនយោបាយនេះទៅតាមការដោះស្រាយតាមបែបប្រពៃណីណ៍ជំនឿសន្តិភាពបែបព្រះពុទ្ធសាសនា។ យើងសូមរំលឹកឡើងវិញអំពីប្រវត្តិជំនឿក្នុងព្រះពុធ្ធសាសនា១ក្នុងចំណោយរឿងដ៏ទៃៗគឺ ជំនឿរបស់ឪពុកនាងវិសាខា ដើម្បីទុកជាគតិដូចតទៅ។
ត្រកូលឧបាសិកាវិសាខាជាអ្នកមានសទ្ធាជឿជាក់ក្នុងព្រះពុទ្ធសាសនា នៅពេលដែលឪពុកម្តាយនាងវិសាខាទុកដាក់នាងឲ្យមានប្តី ត្រកូលខាងនាងវិសាខាដឹងច្បាស់ថា ត្រកូលខាងប្តីរបស់នាងគឺ​ មានជំនឿគោរពបូជាខាងជំនឿខុសគ្នា។ ដោយសារតែមានជំនឿនិង ប្រពៃណែយ៍ខុសគ្នាបែបនេះហើយ ទើបឪពុកម្តាយនាងវិសាខារៀបចំជើងព្រួលជាស្រេចមុននិងបញ្ជូននាងវិសាខាអោយទៅរស់នៅខាងប្តីគឺ បញ្ជូនអ្នកប្រាជ្ជខ្លះនិង អ្នកបំរើទៅជួយកិច្ចការ ចាំការពារក្តីក្នុងការកើតឡើងជាយថាហេតុណាមួយ ។ល។
ក្រោយពីបានរស់នៅក្នុងក្រកូលខាងប្តីរួចហើយ នាសម័យថ្ងៃមួយមានព្រះសង្ឃខាងព្រះពុទ្ធសាសនាទ្រង់ឈរបិណ្ឌបាត្រចង្ហាន់នៅមុខផ្ទះឪពុកក្មេកដែលជាសេដ្ឋីរបស់នាង ខណ៖ដែលឪពុកក្មេកនាងកំពុងទទួលទានម្ហូបអាហារដ៏ឆ្ងាញ់ពិសា ពេលនោះនាងក៏ប្រញាប់ទូលពិតជាសង្ឃដិកាទៅព្រះសង្ឃថា សូមត្រង់មិមន្តបន្តទៅមុខទៀតចុះ ព្រោះឪពុកក្មេកនាងខ្ញំុកំពុងតែទទួលទានអាហារចាស់ ដែលសេសសល់ទេ។ សំដីនេះបានឮដល់ឪពុកក្មេកដែលជាសេដ្ឋីៗ ខឹងណាស់នូវពាក្យថាអាហារចាស់ ដែលប្រៀបបានទៅនិងលាមក នឹកចង់បណ្តេញនាងឲ្យចេញពីលំនៅដ្ឋានរបស់ខ្លួន ប៉ុន្តែដោយនឹកដល់អ្នកប្រាជ្ញដែលនៅចាការពារក្តីនិង អ្នកបំរើផងនោះ លោកសេដ្ឋីក៏ធ្វើការកោះប្រជុំ ដោយហៅអ្នកទាំអស់នោះស្តាប់នូវសំណួររបស់គាត់ទៅលើនាងវិសាខា តើហេតុដូចម្តេចពានជានាងមកនៅផ្ទះយើងជាសេដ្ឋីហើយ មើលងាយយើងជាឪពុកថា ទទួលទានតែអាហារចាស់ ប្រៀបដូចលាមកទៅវិញ? នាងវិសាខា បានឆ្លើយនិងពន្យល់លោកសេដ្ឋីជាឪពុកក្មេកថា ដែលហៅថា អាហារចាស់នោះគឺ ទ្រព្យសម្បត្តិដែលលោកឪពុកមានទាំងប៉ុន្មាននេះគឺ ដោយសារតែលោកឪពុកបានធ្វើបុណ្យទុកពីអតីតជាតិ ត្រង់នេះហើយដែលហោថា អាហារចាស់ និងលោកឪពុកពំុព្រមលះបង់សម្បត្តិទ្រព្យខ្លះធ្វើជាទានដល់ព្រះសង្ឃឫ ដាក់ជាទានដល់ជនក្រីក្រធ្វើបុណ្យបន្តមានទ្រព្យទៅមុខទៀត។ ដូចក្នានេះដែរ លោកប្រធានគណបក្សសង្គ្រោះជាតិធ្លាប់អួតអាងថា មានតែបក្សខ្លួនទេដែលមានសមាជិកតំណាងរាស្ត្រក្នុងសភា (គ្មានបក្សដ៏ទៃណាស្មើខ្លួន) ។ តែលោកប្រធានពំុបានគិតថា សហគមន៍អន្តរជាតិនិង សហគមន៍ប្រទេសជាសមាជិកអាស៊ានកំពុងបិណ្ឌបាត្រឲ្យចូលរួមដើម្បីទាមទារឲ្យគណបក្សប្រជាជនត្រូវតែគោរពច្បាប់និង លក្ខនិក៖ស្តីពីការគោរពសិទ្ធិមនុស្សបានពេញលេញនិងស្មើមុខគ្នា។ ព្រោះនៅពេលនេះលោកប្រធានមានទ្រព្យគឺ ពលរដ្ឋ រីឯអ្នកប្រាជ្ញគឺ សមាជិកតំណាងរាស្ត្រ ។ ដូច្នះសូមគិតនិងពិចារណារឿងនេះឲ្យបានហ្មត់ចត់ ទាន់កំឡាំងនៅមាន កំុទុកដល់ស្គមអស់កំឡាំងធ្វើអ្វីលែងកើត រហូតដាច់ពូជក្នុងន័យប្រល័យពូជជាតិសាសន៍ខ្មែរ៕

Apr 05, 2017 05:24 PM

គេហទំព័រ​ទាំងមូល