ក្រុម​យុវជន​ប្រមាណ៦០០​នាក់​​នឹង​រួមគ្នា​រៀប​ចំ​ទិវា​​យុវជន​អន្តរជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ

ដោយ អ៊ុង សេរីវុទ្ធ
2014.08.06
យុវជន ៦១០ ក្រុម​យុវជន​រាំ​ផ្សព្វផ្សាយ​សន្តិភាព​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ កុម្ភៈ ឆ្នាំ​២០១៤។
RFA/Uon Chhin

ក្រុម​យុវជន សហព័ន្ធ សមាគម សហភាព និង​អង្គការ​យុវជន​នៅ​កម្ពុជា​នឹង​រៀប​ចំ​ទិវា​យុវជន​អន្តរជាតិ​លើក​ទី ១៥ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១២ ខែ​សីហា ខាងមុខ។

គោល​បំណង​នៃ​ទិវា​យុវជន​អន្តរជាតិ​នេះ ធ្វើ​ឡើង​ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​ដោះស្រាយ នូវ​កង្វល់មួយ​ចំនួន​ដូចជា ប្រព័ន្ធអប់រំ លក្ខខណ្ឌ​ការងារ ការចំណាកស្រុក សិទ្ធិសេរីភាព​ក្នុង​ការ​បង្កើត​សមាគមយុវជន​ជាដើម ប្រកប​ដោយ​ប្រសិទ្ធភាព។

អគ្គលេខាធិការ សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា លោក យ៉ាន់ ធី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៦សីហាថា កន្លង​មក​ក្រុម​យុវជន​​បាន​រៀប​ចំ​ទិវា​យុវជន​អន្តរជាតិ​​នៅ​តាម​ការិយាល័យ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ដោយ​ឡែក​ឆ្នាំ​នេះ​យុវជន​ទាំងអស់​នឹង​រួម​គ្នា​ធ្វើ​តែ​មួយ​កន្លែង ដោយមាន​យុវជន​​គ្រោង​ចូល​រួមប្រមាណ ៦០០នាក់។

លោក​បន្ត​ថា​បន្ទាប់​ពី​ជួប​ជុំ​គ្នា សម្ដែង​នូវ​កង្វល់​របស់​ខ្លួន​ហើយ ក្រុម​យុវជន​នឹង​ហែ​នាំ​យក​កង្វល់​ទាំង​អស់​នោះ​ទៅ​មន្ទីរ​រដ្ឋសភា និង​ក្រសួង​ការ​ងារ​ដើម្បីសុំ​ឲ្យ​ជួយ​ដោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។