សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជំរុញ​ឲ្យ​អាមេរិក​ដាក់​គំនាប​លើ​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​មនុស្ស

0:00 / 0:00

ប្រធាន​ផែនការ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ត្រឹង ម៉ាន់ណារិន្ទ បាន​ដឹក​នាំ​ប្រតិភូ​ខ្មែរ​ក្រោម​មួយ​ក្រុម​មក​ជួប​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​សុក្រ ទី​១៧ តុលា ដើម្បី​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក ដាក់​គំនាប​ទៅ​លើ​រដ្ឋាភិបាល​វៀតណាម ឲ្យ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​វៀតណាម និង​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​ទទួល​បាន​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា និង​សិទ្ធិ​មនុស្ស​ពេញ​លេញ។

ខ្មែរ​កម្ពុជា​ក្រោម ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក ធានា​ថា រដ្ឋាភិបាល​វៀតណាម នឹង​គោរព​សិទ្ធិ​មនុស្ស ជាពិសេស​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់នៅ​ប្រទេស​វៀតណាម មុន​ពេល​អនុញ្ញាត​ឲ្យ​វៀតណាម ចូល​ជា​សមាជិក​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក (Trans-Pacific Partnership)។

សូម​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​របស់ លោក យន់ សាមៀន និង​លោក ត្រឹង ម៉ាន់ណារិន្ទ ស្ដីពី​គម្រោង​ជួប​នឹង​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​អាមេរិក ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។