លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិបានជួបជាមួយ លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសនៃ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។
ជំនួបនេះ បន្ទាប់ពីព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញ បានកោះហៅមេដឹកនាំគណបក្សប្រឆាំងទាំងពីររូប ទៅសាកសួរកាលពីថ្ងៃទី១៤ មករា ទាក់ទងបទចោទថា បានញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ។
សូមស្តាប់បទសម្ភាសន៍របស់លោក កែវ និមល ជាមួយលោក កឹម សុខា អំពីជំហររបស់គណបក្សសង្គ្រោះជាតិ ក្រោយពេលលោកបានជួបជាមួយមន្រ្តីតុលាការ និងមន្រ្តីសិទ្ធិមនុស្សនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
