ក្រសួង​អភិវឌ្ឍន៍​ជនបទ​បង្កើត​ក្រុម​ការងារ​តាមដាន​បណ្ដឹង​ពី​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី

ដោយ ខែ សុណង
2016-02-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថត​រូប​ជាមួយ​ពលរដ្ឋ​ក្រោយ​ពេល​បញ្ចប់​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង នា​កោះពេជ្រ នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថត​រូប​ជាមួយ​ពលរដ្ឋ​ក្រោយ​ពេល​បញ្ចប់​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង នា​កោះពេជ្រ នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ជា សុផារ៉ា បាន​តែងតាំង​មន្ត្រី ៥​រូប ឲ្យ​តាមដាន​បណ្ដឹង សំណូមពរ និង​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​វិស័យ​អភិវឌ្ឍន៍​ជនបទ។

សេចក្ដី​សម្រេច​របស់​លោក ជា សុផារ៉ា ប្រកាស​នៅ​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឲ្យ​ដឹង​ថា មន្ត្រី​ទាំង ៥​រូប ដែល​ចាំ​តាមដាន​នោះ​មាន​តួនាទី​ពី​ថ្នាក់​រដ្ឋលេខាធិការ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ មន្ត្រី​ខុទ្ទកាល័យ អនុប្រធាន​ការិយាល័យ​សម្ភារៈ និង​អនុប្រធាន​ការិយាល័យ​កិច្ចការ​ទូទៅ។

ការ​បង្កើត​ក្រុម​ការងារ​នេះ ធ្វើ​ឡើង​ក្រោយ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សេចក្ដី​ណែនាំ​មួយ កាល​ពី​ថ្ងៃ​ទី​០៨ កុម្ភៈ ទៅ​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ រដ្ឋមន្ត្រី​គ្រប់​ក្រសួង ប្រធាន​គ្រប់​ស្ថាប័ន និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត ឲ្យ​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​លើ​បញ្ហា​នានា​ដែល​សព្វ​ថ្ងៃ​លោក​ទទួល​បាន​ព័ត៌មាន​ចម្រុះ រួម​ទាំង​ពាក្យ​បណ្ដឹង និង​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ឲ្យ​មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

សេចក្ដី​ណែនាំ​ដដែល​បាន​តម្រូវ​ឲ្យ​ចាត់​តាំង​ក្រុម​ការងារ​តាមដាន​ស្រង់​របាយការណ៍​ព័ត៌មាន​ប្រចាំ​ថ្ងៃ និង​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​ដែល​លោក​បាន​ទទួល​ផ្ទាល់​ក្នុង​ប្រអប់​សំបុត្រ​ហ្វេសប៊ុក​ពី​ប្រជាពលរដ្ឋ។

ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​បង្អួត​ពី​ប្រជាប្រិយភាព​ហ្វេសប៊ុក របស់​លោក ក្រោយ​ពី​លោក​ទទួល​បាន​អ្នក​ចុច​ចូលចិត្ត (Like) ជាង ២​លាន​នាក់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​ណែនាំ​របស់​លោក ហ៊ុន សែន ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​តាមដាន​សំណូមពរ​របស់​ពលរដ្ឋ​លើ​ទំព័រ​ហ្វេសប៊ុក នៅ​ពេល​នេះ ធ្វើ​ឡើង​គ្រាន់​តែ​ដើម្បី​ចំណេញ​នយោបាយ។ ពួកគេ​ថា វិធានការ​នេះ​មិន​អាច​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ខ្ញុំចេះតែឆ្ងល់ថា ហេតុអ្វីបានជាពលរដ្ឋភាគច្រើន សង្គមស៊ីវីល និង គណបក្សប្រឆាំង មើលឃើញបញ្ហាសង្គម និង មានគំនិត ល្អៗម៉្លេះ ហើយមន្រ្តីរដ្ឋាភិបាល មើលមិនដែលឃើញ ហើយ​ចេះតែ បដិសេធរបាយការណ៍ដែលរកឃើញពីចំណុចអន់ថយរបស់​រដ្ឋាភិបាល???

Feb 14, 2016 09:39 PM

អ្នក​អាន​អនាមិក

I am living in Ampil Pram Doem Srok Barvel, kheth Battambang some one took my land that belong to me can you help me.Com to Ampil Pram Doem.

Feb 09, 2016 11:49 PM

អ្នក​អាន​អនាមិក

The incumbent government is completely incapable of doing its jobs, everyone in the government is trying to kiss Hun Sen's ass; but, they might have forgot that they are kissing the very near future former prime minister.

Instead of trying to try to work effectively and get away from corrupt practices, they're trying to follow Hun Sen's selfies. The only one country on earth is doing this.

Feb 09, 2016 09:36 PM

គេហទំព័រ​ទាំងមូល