លិខិតបានជំរុញឲ្យមន្ត្រីថ្នាក់ក្រោម ខិតខំលុបបំបាត់ការរើសអើងខាងនយោបាយ ពង្រឹងសាមគ្គីភាពជាមួយគ្នា និងលុបបំបាត់ភាពអសកម្មនានា។
លិខិតណែនាំដែលមាន ៣ចំណុចនេះ បានបញ្ជាឲ្យមន្ត្រីមូលដ្ឋានត្រូវខិតខំដោះស្រាយទំនាស់នានាតាំងពីដំបូងដោយសន្តិវិធី មិនទុកអូសបន្លាយពេលវេលា បង្កឲ្យទំនាស់ទាំងនោះរីករាលដាលទៅជាធំដុំ។ បទល្មើសទាំងឡាយដែលកើតឡើង ទោះក្នុងរូបភាពណាក៏ដោយ ត្រូវខិតខំស្រាវជ្រាវស៊ើបអង្កេតវែកមុខជនប្រព្រឹត្តិបទល្មើស ដើម្បីឃាត់ខ្លួនបញ្ជូនទៅតុលាការវិនិច្ឆ័យទោសតាមច្បាប់។
លិខិតណែនាំនោះ បានលើកឡើងថា បញ្ហាផ្សេងៗពាក់ព័ន្ធនឹងការបោះឆ្នោត ត្រូវទុកឲ្យគណបក្សនយោបាយដែលបានទទួលអាសនៈក្នុងរដ្ឋសភា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្តធ្វើការដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់ជាធរមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
