គ.ជ.ប សម្រេច​លុប​ឈ្មោះ​វៀតណាម​២​នាក់​ក្នុង​ចំណោម​បណ្ដឹង​សុំ​លុប​ឈ្មោះ​១៨១​នាក់

ដោយ ខែ សុណង
2017.01.16
ពិនិត្យ​ឈ្មោះ​បោះឆ្នោត កំពង់ធំ ២០១៧ ៨៥៥ ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) សម្រេច​លុប​ឈ្មោះ​ជនជាតិ​វៀតណាម ២​នាក់​ចេញ​ពី​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ក្នុង​ចំណោម​បណ្ដឹង​តវ៉ា​សុំ​លុប​ឈ្មោះ ១៨១​នាក់។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក ស៊ិក ប៊ុនហុក ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​យប់​ថ្ងៃ​ទី​១៦ មករា ថា ក្នុង​ចំណោម​បណ្ដឹង​តវ៉ា​សុំ​លុប​ឈ្មោះ​ជន​បរទេស ១៨១​នាក់ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ គ..ប សម្រេច​លុប​ឈ្មោះ​ជនជាតិ​វៀតណាម ២​នាក់​ចេញ​ពី​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦។

លោក​ថា ដោយឡែក គ..ប សម្រេច​ដក​ឈ្មោះ ១៤​នាក់​ផ្សេង​ទៀត​ដែល​ដើម​បណ្ដឹង​ប្ដឹង ដោយសារ គ..ប រក​ឃើញ​នៅ​ក្នុង​បញ្ជី​ចុះ​ឈ្មោះ។ លោក ស៊ិក ប៊ុនហុក បញ្ជាក់​ទៀត​ថា គ..ប ទុក​ពេលវេលា ៥​ថ្ងៃ ដើម្បី​ផ្ដល់​សិទ្ធិ​ឲ្យ​ដើម​បណ្ដឹង​ប្ដឹង​ទាស់​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចំពោះ​សេចក្ដី​សម្រេច​នេះ។

បណ្ដឹង​ចំនួន​៧ ទាក់ទង​នឹង​ការ​សុំ​លុប​ឈ្មោះ​ជន​បរទេស ដែល​គេ​សំដៅ​ទៅ​ជនជាតិ​វៀតណាម ចេញ​ពី​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ មាន ៦​បណ្ដឹង​ពី​ភ្នាក់ងារ​គណបក្ស​សង្គ្រោះ​ជាតិ និង ១​បណ្ដឹង​ប្ដឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

ពី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​សុំ​លុប​ឈ្មោះ​ជន​បរទេស​ចេញ​ពី​បញ្ជី​ចុះ​ឈ្មោះ​ថ្មី និង​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​ប្រើប្រាស់​ឯកសារ​អត្តសញ្ញាណប័ណ្ណ​មិន​ត្រឹមត្រូវ។

ជុំវិញ​ការ​ប្រកាស​លទ្ធផល​នេះ នៅ​មិន​ទាន់​ដឹង​ថា តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្ដឹង​ទាស់ ឬ​យ៉ាង​ណា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។