គ.ជ.ប​បង្ហាញ​ចំនួន​បឋម​នៃ​អ្នក​សង្កេតការណ៍​ជាតិ​​សម្រាប់​ថ្ងៃ​បោះឆ្នោត​ឃុំ​សង្កាត់

ដោយ អ៊ុង សេរីវុទ្ធ
2017.03.16
ហង្ស ពុទ្ធា ៨៥៥ ២០១៥ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥។
Photo: RFA

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ថា រហូត​មក​ថ្ងៃ​ទី​១៥ មីនា មាន​អ្នក​សង្កេតការណ៍​ជាតិ ជាង​៥០០​នាក់​ហើយ ដែល​បាន​ដាក់​ពាក្យ​ចូលរួម​សង្កេត​មើល​ដំណើរ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​២០១៧។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គ.ជ.ប បញ្ជាក់​ថា ចំនួន​អ្នក​សង្កេតការណ៍​ជាតិ​នេះ មាន​មក​ពី​អង្គការ​ខុមហ្វ្រែល (Comfrel) ជិត​៣០០​នាក់ ក្នុង​នោះ​ស្រី​៩៥​រូប និង​មក​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជាង​២០០​នាក់ ក្នុង​នោះ​ស្រី​៦៨​រូប។

ចំពោះ​ការ​ដាក់​ពាក្យ​ធ្វើ​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត​នេះ អង្គការ​សមាគម​ជាតិ និង​អន្តរ​ជាតិ នៅ​ពេល​ជាង​២ខែ​ទៀត ដើម្បី​ស្នើ​សុំ​ទៅ គ.ជ.ប។

ក្រៅ​ពី​ដំណឹង​នេះ​ដែរ គ.ជ.បក៏​នឹង​ជួប​គណៈប្រតិភូ​មូលនិធិ កូហ្វី អាណាន់ (Kofi Annan) នៅ​រសៀល​ថ្ងៃ​ទី១៧ មីនា ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា។ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ គណៈប្រតិភូ​នេះ ធ្លាប់​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ម្ដង​រួច​ហើយ ដោយ​បាន​ជួប​តំណាងក្រសួង​មហាផ្ទៃ គ.ជ.ប និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។