សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ សង់រោង ៣ប្រឡោះនៅទីស្នាក់ការបក្ស នាសង្កាត់ចាក់អង្រែលើ ដើម្បីធ្វើសមាជវិសាមញ្ញរបស់ខ្លួននៅព្រឹកថ្ងៃទី២៥ មេសា។ អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បញ្ជាក់នៅក្នុងលិខិតរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២៤ មេសា ថា ក្រៅពីអនុញ្ញាតតាមសំណើឲ្យមានអ្នកចូលរួម ១.០០0នាក់ហើយនោះ លោកណែនាំឲ្យគណបក្សប្រឆាំង មិនត្រូវសង់រោងលើចិញ្ចើមផ្លូវទេ ក្រោមហេតុផលធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។
លោកបញ្ជាក់ទៀតថា មិនត្រូវបិទផ្លូវនាំឲ្យស្ទះចរាចរណ៍ បក្សប្រឆាំងត្រូវសហការជាមួយអាជ្ញាធរនៅមូលដ្ឋាន និងត្រូវផ្សព្វផ្សាយក្រមសីលធម៌ដល់សមាជិកចូលរួម ហើយកុំយកសមាជនេះធ្វើសកម្មភាព ឬបំផុសញុះញង់អ្នកចូលរួមឲ្យកើតជាអំពើហិង្សា ផ្ទុយពីខ្លឹមសារ និងគោលបំណងនៃការរៀបចំពិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
