សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្ដមប្រឹក្សានៃអង្គព្រះមហាក្សត្រ បានចូលទិវង្គតនៅវេលាម៉ោងប្រមាណ ១០ និង ៤៥នាទីព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦ ក្នុងព្រះជន្ម ៨០ព្រះវស្សា ដោយរោគាពាធ នារាជធានីភ្នំពេញ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណៈកម្មការនាយកគណបក្សសង្គ្រោះជាតិ និងជាអតីតព្រះរាជលេខាផ្ទាល់អតីតព្រះបរមរតនកោដ្ឋ បានប្រាប់អាស៊ីសេរី នៅថ្ងៃទី២៨ ធ្នូ ថា សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស គឺជាព្រះរាជបុត្រពៅរបស់ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ឲ្យដឹងបន្តថា សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស គឺជាអតីតអ្នកបើកយន្តហោះចម្បាំងនៅសម័យសង្គមរាស្ត្រនិយម។ សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ព្រះអង្គក៏ធ្លាប់ជាសមាជិកព្រឹទ្ធសភាគណបក្សហ៊្វុនស៊ិនប៉ិច នៅអាណត្តិទី១ អាណត្តិទី២ និងអាណត្តិទី៣។ មិនតែប៉ុណ្ណោះ សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ព្រះអង្គក៏ធ្លាប់ជាអនុប្រធានទី១ រដ្ឋសភា នៅជំនាន់លោក ជា ស៊ីម ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
