ក្នុងព្រះរាជសារត្រាស់បង្គាប់ ចុះថ្ងៃទី២៧ ខែកញ្ញា របស់ព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានបង្ហាញថា ក្នុងចំណោមទីប្រឹក្សាផ្ទាល់ចំនួន ២១នាក់ ក្នុងនោះមាន ២នាក់ជាស្ត្រី។ ចំណែកជំនួយការលោកនាយករដ្ឋមន្ត្រីវិញ គឺមានសរុបទាំងអស់ ៣៤នាក់ ក្នុងនោះគឺមានស្ត្រីម្នាក់គត់។
តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា កម្ពុជា ដែលជាប្រទេសតូច មិនគួរណាមានទីប្រឹក្សាផ្ទាល់ និងជំនួយការច្រើនសន្ធឹកសន្ធាប់យ៉ាងដូចនេះទេ៖ «គឺថាមិនសមរម្យទេបាទ! សម្រាប់ប្រទេសដែលគេមានរដ្ឋាភិបាល អ្នកចេះដឹងគ្រប់គ្រងប្រទេស គេអត់ត្រូវការទីប្រឹក្សាបែបច្រើនប៉ុណ្ណឹងទេបាទ! គេមានអ្នកជំនាញ បច្ចេកទេស អ្នកស្រាវជ្រាវរបស់គេដែលគេធ្វើការជាប់លាប់ ជាក្រុមជំនាញស្រាវជ្រាវបច្ចេកទេស ហើយទីប្រឹក្សាគេមិនដែលមានលើសពី ១០នាក់ទេបាទ។ ប៉ុន្តែ ចំនួននេះសម្រាប់ប្រទេសកម្ពុជា គឺច្រើនមែនទែន ហាក់ដូចជាបង្ហាញថាអ្នកដឹកនាំយើងហាក់ដូចជាមិនសូវមានការចេះដឹងបាទ»។
លោក សុន ឆ័យ បានសង្កត់ធ្ងន់ថា ក្នុងអាណត្តិទី៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានទីប្រឹក្សាផ្ទាល់ និងប្រយោល ព្រមទាំងជំនួយការសរុបជិត ១០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។