សេចក្តីថ្លែងការណ៍ដែលបានចុះហត្ថលេខាដោយសមាជិកព្រឹទ្ធសភាទាំង ១១រូប សរសេរថា ការប្រជុំដំបូង និងការសម្រេចការរៀបចំរដ្ឋសភា និងរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ជាឯកបក្ស គឺល្មើសនឹងរដ្ឋធម្មនុញ្ញ និងមិនស្របច្បាប់ឡើយ។ ដូច្នោះ រាល់ការអនុម័តរបស់រដ្ឋសភា មិនមានធម្មនុញ្ញភាពឡើយ។
សមាជិកតំណាងរាស្ត្រទាំង ៥៥រូប របស់គណបក្សសង្គ្រោះជាតិ បានធ្វើពហិការកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី១២ វិច្ឆិកា។ ក្នុងកិច្ចប្រជុំរដ្ឋសភានោះ មានតែសមាជិកសភាគណបក្សប្រជាជនកម្ពុជា ចូលរួមកិច្ចប្រជុំ ដោយមិនមានការពិភាក្សាសួរដេញដោលតំណាងរដ្ឋាភិបាលនៃគណបក្សប្រជាជន គ្នាឯង ដែលមកការពារច្បាប់ថវិកាជាតិដ៏សំខាន់នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
