លោក ហេង សំរិន ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃទី១៦ មេសា

ប្រធាន​រដ្ឋសភា លោក ហេង សំរិន នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី ចាប់ពីថ្ងៃទី ១៦ ដល់​២៣ មេសា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភាផ្សព្វផ្សាយ​នៅ​ថ្ងៃទី១៥ មេសា ឲ្យ​ដឹង​ថា ដំណើរ ទស្សនកិច្ច​របស់​លោក ហេង សំរិន ទៅ​កាន់​ប្រទេស​រុស្ស៊ីគឺ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូលប្រធាន​សភាអាស៊ី-អឺរ៉ុបលើក​ដំបូងដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុងម៉ូស្គូ (Moscow) ប្រទេស​រុស្ស៊ី។

ក្រៅពីនេះ លោក ហេង សំរិន ក៏​មាន​គម្រោង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់ សភាឌូម៉ា (Duma) រុស្ស៊ី ដើម្បី​រឹត​ចំណង​មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋសភា​នៃប្រទេស​ទាំងពីរ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។