ព្រឹទ្ធសភា​ទទួល​ស្គាល់​សមាជិក​ថ្មី​ពីរ​រូប​សម្រាប់​នីតិកាល​ទី​៣

ព្រឹទ្ធសភា សម្រេច​ទទួល​ស្គាល់​សមាជិក​ថ្មី​ចំនួន​ពីរ​រូប​សម្រាប់​នីតិកាល​ទី​៣ នៅ​ថ្ងៃ​ទី​១៨ មេសា បន្ទាប់​ពី​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​បាន​ស្លាប់ និង​មួយ​រូប​ទៀត​ចូល​និវត្តន៍។ សមាជិក​ថ្មី​នៃ​ព្រឹទ្ធសភា ចំនួន​ពីរ​រូប​នេះ គឺ​មួយ​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​មួយ​រូប​ទៀត​មក​ពី​គណបក្ស សម រង្ស៊ី។

សមាជិក​ថ្មី​ទាំង​ពីរ​រូប​នេះ គឺ​អ្នកស្រី ជិន សុងីម ជា​សមាជិកា​ថ្មី​នៃ​ព្រឹទ្ធសភា នៃ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ភូមិ​ភាគ​ទី​៥ ជំនួស លោក ប៉េង ប៉ាត់ ដែល​បាន​ទទួល​មរណភាព និង​លោក យឹម ឃុនឃឿន ជា​សមាជិក​ថ្មី​នៃ​ព្រឹទ្ធសភា នៃ​គណបក្ស សម រង្ស៊ី មណ្ឌល​ភូមិ​ភាគ​ទី​៦ ជំនួស លោក គង់ គាំ ដែល​បាន​សុំ​ចូល​និវត្តន៍។

មណ្ឌល​ភូមិ​ភាគ​ទី​៥ រួម​មាន ខេត្ត​តាកែវ កំពត និង​កែប ចំណែក​មណ្ឌល​ភូមិ​ភាគ​ទី​៦ រួម​មាន ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង។

សមាជិក​ព្រឹទ្ធសភា ទាំង​ពីរ​រូប​នេះ នឹង​ត្រូវ​ធ្វើ​សច្ចា​ប្រណិធាន​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ មុន​ពេល​ចូល​កាន់​តំណែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។