ពលរដ្ឋ​ប្រហែល​៥០​នាក់​ហែ​ក្បួន​នៅ​ភ្នំពេញ​ចង់​ទម្លាក់​មេ​ដឹក​នាំ​បក្ស​ធំ​ទាំង​ពីរ

មាន​ប្រជាពលរដ្ឋ​ជិត ៥០​នាក់ នាំ​គ្នា​ធ្វើ​បាតុកម្ម​ជាច្រើន​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ធ្នូ ទាមទារ​ទម្លាក់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​តំណែង និង​ទាមទារ​ឱ្យ​បក្ស​សង្គ្រោះ​ជាតិ ធ្វើ​តាម​រាស្ត្រ​ម្ចាស់​ឆ្នោត។

0:00 / 0:00

បាតុករ​ម្នាក់ ឈ្មោះ អ៊ុក ពេជ្រសំណាង ប្រាប់​អ្នក​កាសែត​ថា ក្រុម​របស់​លោក​មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ណា​មួយ​ទេ ហើយ​គោល​បំណង​នៃ​ការ​ទាមទារ​របស់​លោក គឺ​ចង់​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​តាម​បំណង​របស់​លោក។

«សំឡេង»

លោក អ៊ុក ពេជ្រសំណាង បញ្ជាក់​ទៀត​ថា លោក​ធ្វើ​បាតុកម្ម​នេះ មិន​មាន​ពេល​វេលា ឬ​ឆ្ពោះ​ទៅ​ទីតាំង​ណា​មួយ​កំណត់​ជាក់​លាក់​ទេ គឺ​ហែ​ចល័ត​រហូត​ទាល់​តែ​មាន​ការ​សម្រប​សម្រួល​ពី​គណបក្ស​ទាំង​ពីរ។

ទោះ​ជា​ដូច្នេះ​ក្ដី មាន​សេចក្ដី​រាយការណ៍​មក​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១១ ធ្នូ នេះ ក្រុម​អ្នក​តវ៉ា​បាន​រំសាយ​ការ​ជួប​ជុំ​តវ៉ា​វិញ​ហើយ។

«សំឡេង»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក (Adhoc) លោក ណៃ វ៉ង់ដា មាន​ប្រសាសន៍​ថា លោក​កំពុង​ឃ្លាំ​មើល​ការ​តវ៉ា​របស់​ក្រុម​នេះ។

«សំឡេង»

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី សង្កេត​ឃើញ​ថា នៅ​ថ្ងៃ​នេះ​អាជ្ញាធរ​នគរបាល​បាន​ដាក់​ពង្រាយ​កម្លាំង​ជា​ច្រើន ដើម្បី​តាម​មើល​បាតុករ​ទាំង​នេះ ជា​ពិសេស នៅ​តាម​ស្ថានទូត​បារាំង និង​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។